បន្ទាយមានជ័យ ៖ កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ក្រោយពីបាត់កូន ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ មិនឃើញ ត្រឡប់ទៅផ្ទះវិញ ពេលដែលសមត្ថកិច្ច រកឃើញក្មេងស្រីរូបនោះ ត្រូវបានគេល្បួង ពីខេត្តបន្ទាយមានជ័យ យកទៅភ្នំពេញ ដើម្បីរួមភេទ។
មេបញ្ជាការ អ.ហក្រុង ប៉ោយប៉ែត លោក ហម ម៉ុត បានឲ្យដឹងនៅថ្ងៃទី១១ ខែតុលា នេះថា ជនសង្ស័យដែលកម្លាំងរបស់ លោកឃាត់ខ្លួនមានឈ្មោះ ឌី វណ្ណដា ហៅអាខួច ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នជននេះ ស្នាក់នៅបន្ទប់ជួល ម្ដុំផ្លូវដើមពុទ្ទ្រាក្នុង ក្រុងប៉ោយប៉ែត និងធ្វើជាជាង ជួសជុលរថយន្ត។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ អ.ស.ន អាយុ១៣ឆ្នាំ រស់នៅក្រុង ប៉ោយប៉ែត ជាសិស្សសាលា។
លោក ហម ម៉ុត បានបន្តថា មុនឃាត់ខ្លួនជនសង្ស័យរូបនេះ និងកុមារីរងគ្រោះ បានស្គាល់គ្នាតាមរយៈការច្រឡំលេខទូរស័ព្ទ អំឡុងខែឧសភា ឆ្នាំ២០១៣កន្លងទៅ ក្រោយមករវាងឈ្មោះ ឌី វណ្ណដា និងនាង អ.ស.ន បាន ណាត់ជួបគ្នារួចទំនាក់ទំនង របស់ពួកគេក្លាយទៅជាស្នេហា លុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ
ដែលជាថ្ងៃភ្ជុំបិណ្យ ជនសង្ស័យបានហៅនាង ទៅដើរលេងនៅរមនីយដ្ឋាន ដុងអារញ្ញ ដោយមានការហូប ចុកនិងផឹកស៊ី រហូតដល់យប់ហើយ ក៏បាននាំនាងឡើងផ្ទះ សំណាក់នៅក្រុងសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ ក្រោយមកក៏បាន នាំនាងទៅភ្នំពេញ៕