ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ដ្រី​អាជ្ញាធរ​និង​មន្ដ្រី​ជំនាញ បានទទួល​សំណូក​ពី​ការ​បូម​ខ្សាច់ ស្រុក​ព្រៃនប់​? ​

មន្ដ្រី​អាជ្ញាធរ​និង​មន្ដ្រី​ជំនាញ បានទទួល​សំណូក​ពី​ការ​បូម​ខ្សាច់ ស្រុក​ព្រៃនប់​? ​

ព្រះសីហនុ ៖ ប្រជារាស្ដ្រ​នៅ​តំបន់​អន្លង់​ត្រី​តា​លះ បាន​រាយការណ៍​មក​ថា​ការ​បូម ខ្សាច់​របស់​ក្រុម​ឈ្មួញ​នោះ​មិនមាន​ការបញ្ឈប់​អ្វី​ទេ រីឯ​អាជ្ញាធរ​ដែនដី​និង​មន្ដ្រី ជំនាញ​ក៏​មិន​ទៅ​អើតមើល​ដែរ​ព្រោះ​ពួកគេ​មិន​ខ្វល់​នឹង​គោលនយោបាយ កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អា​ណ្ដ​ត្ដិ​ថ្មី នេះ​ទេ ។​
ប្រជាពលរដ្ឋ​នៅ​ទីនោះ​បានបញ្ជាក់ ថា​តំបន់​នោះ​ជា​ឆ្នាំងបាយ​របស់​រាស្ដ្រ​ដែល​ប្រក​បរបរ​ធ្វើ​នេសាទ​តាំងពី ដូនតា​មក ម្ល៉េះ​មិនអាច​អនុញ្ញាតឱ្យ​ក្រុម​បូម​ខ្សាច់​មក​បំផ្លាញ​វិស័យ​ជលផល​នៅ ទីនោះ​បានទេ ។​
​ទោះបី​មាន​ប្រជា​នេសាទ​នៅ​តំបន់​អន្លង់​ត្រី​តា​លះ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ សូម​អំពាវនាវ​ដល់​លោក រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​និង​លោក​រដ្ឋមន្ដ្រី ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ​ក្នុង​អាណ​ត្ដិ​ទី​៥​នេះ ជួយ​អន្ដរាគមន៍​ទប់ស្កាត់​អំពើ​បាប​របស់​មន្ដ្រី​អាជ្ញាធរ មន្ដ្រី​ជំនាញ​ដែល​ពួកគេ​នាំ គ្នា
​ឃុបឃិត​គ្នា​ឱ្យ​ក្រុម​រកស៊ី​បូម​ខ្សាច់ នៅក្នុង​តំបន់​អន្លង់​ត្រី​តា​លះ​នោះ​យ៉ាង ណា​ក្ដី​ក៏​មន្ដ្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី មិន​អើពើ​នឹង​ការអំពាវនាវ​នោះដែរ ដោយ ពួកគេ​យល់ថា​បើ​ជួយ​រាស្ដ្រ​ត្រូវ​ស្ងួត​ឆ្នាំងបាយ បើ​គាំទ្រ​អ្នក​ប្រ​ព្រឹ​ត្ដ​អាក្រក់​បំផ្លិច បំផ្លាញ​ជាតិ​ពិតជា​មាន​លុយ​ហ៊ឺហា​មិន​ខាន ។​
​មន្ដ្រី ជំនាញ​ជលផល​ខេត្ដ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​អួត​ក្អេងក្អាង​ថា  ច្បាប់​ត្រឹម​ខេត្ដ​មិនអាច​យកជាការ បានទេ​ព្រោះ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ត្រូវតែ​ឆ្លងកាត់​ក្រសួង​ជំនាញ​សិន​ទើប បានចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​បាន ប៉ុន្ដែ ការដ្ឋាន​បូម​ខ្សាច់​មួយ​នេះ​បាន​ដំណើរ ការ​តាំងពី​មិនទាន់​មានច្បាប់​រហូតដល់​សព្វថ្ងៃនេះ​មិនទាន់​ឃើញ​ជំនាញ
ណា មួយ​ចេញមុខ​ទៅ​ហាមឃាត់​នៅឡើយ ទេ ។ ដូចនេះ​គេ​និយាយថា ក្រុម​រកស៊ី​បូម ខ្សាច់​អត់​ច្បាប់​កំពុង​ដឹក​ដៃ​អាជ្ញាធរ​ស្រុក​ខេត្ដ​និង​ជំនាញ​ប្រ​ព្រឹ​ត្ដ អំពើ​បាប​យ៉ាងធ្ងន់ធ្ងរ​សាជាថ្មី​ទៀតហើយ​ក្នុង​អាណ្ណ​ត្ដិ​ទី​៥​នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya