ភ្នំពេញ ៖កាលពីវេលា ម៉ោង១២និង១០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្សាររាត្រី ក្នុងសង្កាត់ វត្ដភ្នំ ខណ្ឌ ដូនពេញ។ ជនសង្ស័យជាចោរឆក់ជាពីរនាក់ ត្រូវនគរបាលខណ្ឌប៉ុស្ដិ៍វត្ដភ្នំ សហការជា មួយនគរបាលខណ្ឌដូនពេញ ចាប់ខ្លួនបាន បន្ទាប់ពីធ្វើ សកម្មភាព ឆក់កាបូបជនបរទេស ពីរនាក់ប្ដីប្រពន្ធ មិនបានសម្រេច ។
ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ រួមមានឈ្មោះ ជួន វាសនា ហៅខ្លឹង ភេទប្រុស អាយុ២៧ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៤៦E1 ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន និងម្នាក់ទៀតមាន ឈ្មោះ ជា ដា ហៅរ៉ា ភេទប្រុស អាយុ២៤ ឆ្នាំ ស្នាក់នៅមិន
ពិតប្រាកដ ។ ចំណែកជន បរទេសដែលជនសង្ស័យឆក់កាបូបនោះ មានឈ្មោះ Diana Yuett Demeer ភេទ ស្រី អាយុ៣២ឆ្នាំ ជនជាតិហូឡង់ និងប្ដីមាន ឈ្មោះHenorik Jan Jacob vanlenthe អាយុ៣៨ឆ្នាំ អ្នកទាំងពីរជាភ្ញៀវ ទេសចរណ៍ ហើយស្នាក់នៅផ្ទះសំណាក់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតកាបូបស្ពាយរបស់ជនរងគ្រោះ និងម៉ូតូជិះធ្ចើសកម្មភាព របស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវឃុំខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕