ភ្នំពេញ ៖ កាលថ្ងៃទី១១ ខែតុលា ២០១៣ តុលាការរាជធានីភ្នំពេញ បានសម្រេចដោះលែង យុវជនបក្សសង្គ្រោះជាតិ៦នាក់ ដែលជាប់ចោទពីបទ ប្រើអំពើហិង្សាទៅលើក្រុមសមត្ថកិច្ច និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ខណៈប៉ះទង្គិចគ្នា កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា នៅក្បែរស្ពានអាកាសក្បាលថ្នល់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ការសម្រេចដោះលែងឱ្យនៅក្រៅឃុំនេះ គឺបន្ទាប់ពីមេធាវីការពារយុវជនទាំង៦នាក់ បានដាក់ពាក្យសុំធានាកូនក្តីឱ្យនៅក្រៅឃុំ និង ក្រុមគ្រួសាររបស់យុវជនទាំង៦នាក់ ក៏ធានាថាមិនឱ្យយុវជនទាំង៦នាក់នេះ ប្រព្រឹត្តអំពើបែបនេះទៀតទេ៕