ព្រះវិហារ ៖ ស្ត្រីអាយុ៣២ ម្មាក់ជាប់សង្ស័យពីបទឆបោកម៉ូតូម៉ាកសេ១២៥ សេរី២០០៩ពណ៍ខ្មៅពាក់ផ្លាកលេខសៀមរាប1Q-3071 ។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ។
លោកអនុសេនីយ៍ឯក ចាន់ សុភិនណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះវិហារ ឲ្យដឹងថា លោកបានទទួលពាក្យបណ្ដឹងពីឈ្មោះមឿន រដ្ឋា (ហៅពៅ) ទីលំនៅភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែល ប្ដឹងពីឈ្មោះ ភឿន ដា ភេទស្រី អាយុ៣២ឆ្នាំ មុខរបររត់តុ ហាងនំប័ងយីហោ សុវណ្ណ មានទីលំនៅបន្ទប់ផ្ទះជួល ភូមិ ឃុំខាងលើ ពីបទឆបោកម៉ូតូ។
ក្នុងពាក្យប្តឹបានបញ្ជាក់ថា ឈ្មោះ ភឿន ដា បានជួលបន្ទប់ផ្ទះរបស់ខ្លួន នៅថ្ងៃកើតហេតុស្ដ្រីជើងឆើតរូបនេះខ្ចីម៉ូតូរបស់ខ្លួន ថាទៅបើកលុយនៅកន្លែងធ្វើការមួយភ្លែត តែឈ្មោះនេះបានយកម៉ូតូមកបញ្ចាំឲ្យឈ្មោះអឹម រៀម ភេទ ប្រុស រស់នៅភូមិបារមីតេជោសែន ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទាហានកងឆ័ត្រយោង៩១១បញ្ចាំចំនួន១០០ដុល្លារ ។
លោក អនុសេនីយ៍ ចាន់សុភិនណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះវិហារ បានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង ពីឈ្មោះមឿន រដ្ឋា លោកបានសុំយោបល់ពីឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ទើបលោកឲ្យតាមស្រាវជ្រាវរកមុខសញ្ញា រហូតនៅវេលាម៉ោង៣នឹង៤០នាទីរសៀលថ្ងៃដ៏ដែល កំលាំងអាវុហត្ថក្រុង បានជួបស្ត្រីជើងល្អ ឈ្មោះភឿន ដាហើយបានចាប់ឃាត់ខ្លួនបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការទៅតាមច្បាប់តែម្តង ៕
» ព័ត៌មានជាតិ » ប្រើល្បិចខ្ចីម៉ូតូគេ បែជាយកទៅបញ្ចាំព្រោះតែជំពាក់លុយគេច្រើនពេក