ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុម​ទំនើង ដេញ​បាញ់​គ្នា ផ្លាត​គ្រាប់​ទៅ​ត្រូវ អ្នក​កំពុង​ដេក ​

ក្រុម​ទំនើង ដេញ​បាញ់​គ្នា ផ្លាត​គ្រាប់​ទៅ​ត្រូវ អ្នក​កំពុង​ដេក ​

ភ្នំពេញ ៖​ហេតុការណ៍ ក្រុម​ក្មេង​ទំនើង​ដេញ​បាញ់​គ្នា ហើយ​ផ្លាត​គ្រាប់​ទៅ​ត្រូវ​កម្មករ​បណ្តាល​ឲ្យ​រងរបួស​អ្នក​មិនដឹងអី​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤​និង​៣០​ទៀប ភ្លឺ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣​នៅ ចំណុច​ផ្លូវ​លេខ​១៤៨​កែង​ផ្លូវ​លេខ​០៥ ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។​
កម្មករ​អូស​រទេះ នៅ​ផ្សារកណ្តាល​ម្នាក់ បាន​រងរបួស ដោយ​គ្រាប់កាំភ្លើង មួយ​គ្រាប់ ដោយសារតែ​ក្រុម​ក្មេង ទំនើង​២​ក្រុម មានទំនាស់​បើក ម៉ូតូ​ដេញ​បាញ់​គ្នា​ផ្អើល​ពេញ ខណៈ​កំពុង​ដេក​លង់លក់ នៅ​ចិញ្ចើម ហើយ ក្រុម​ក្មេង ទំនើង​២​ក្រុម ត្រូវ បាន​កំលាំង​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ដែល​ដេញ បាញ់​នោះបាន​២​នាក់ ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya