ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប្រកួត​បាល់ទះ​ពានរង្វាន់​១​ម៉ឺន​ដុល្លារ Leo-Cup ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ប្រចាំឆ្នាំ ២០១៣​

ប្រកួត​បាល់ទះ​ពានរង្វាន់​១​ម៉ឺន​ដុល្លារ Leo-Cup ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ប្រចាំឆ្នាំ ២០១៣​

ភ្នំពេញ៖​ នៅ​សណ្ឋាគារ Naga World គណៈកម្មាធិការ​រៀបចំ​ការប្រកួត​បានធ្វើការ​ចាប់​ពូ​ល ក្រុម​ទាំង ១៦ ជា៤ ពូ​ល ដោយ​ក្នុង​មួយ​ពូ​លៗ ៤ ក្រុម ដោយមាន​ការចូលរួម​ពី​លោក បឹង គឹម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា តំណាង​ស្រា​បៀរ​លី​អូ ព្រមទាំង​តំណាង​របស់​ក្រុម​បាល់ទះ​នីមួយៗ​ច្រើន​រូប​ទៀត​។​

​ថ្លែង​ក្នុង​ស​និ្ន​សីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី ៨ តុលា អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា លោក បឹង គឹម​តោ បាន​ឲ្យ​ដឹងថា ដំណាក់កាល​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ការប្រកួត​វគ្គ​១/៨ ១/៤ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​តំណែង​ជើងឯក​Leo Cup ២០១៣​។ ហើយ ១៦​ក្រុម​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ​នេះ សុទ្ធតែជា​ក្រុម​ខ្លាំង​ដែល​ជ្រើស​ចេញពី​តាម​មណ្ឌល​ទាំង​៥ មាន​មណ្ឌល​រាជធានី​ភ្នំពេញ កំពង់ចាម សៀមរាប បាត់ដំបង និង ខេត្ត​ព្រះសីហនុ ហើយ​និង​ក្រុម​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​៦​ឆ្នាំមុន ៦​ក្រុម​ដែល​ឈរ​ចាំ​ផង​នោះ​។​

​លោក​កៅ យ៉ាន់ មន្ត្រី​បច្ចេកទេស​បាល់ទះ​ល្បីឈ្មោះ​ម្នាក់​បាន​និយាយថា ការប្រកួត​វគ្គ ១៦​ក្រុម​ចុង​ក្រោយនេះ ចែកចេញជា​៤​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម​។ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ភាពយុត្តិធម៌ និង​ដើម្បី​លេង​ឲ្យ​បាន​អស់ចិត្ត ៤​ក្រុម​ដែល​ត្រូវបាន​ចាត់ទុកថា​ខ្លាំងជាងគេ​ក្នុងចំណោម​៦​ក្រុម ឆ្នាំមុន​នោះ មាន​ក្រុម​ក្រសួងមហាផ្ទៃ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ខេត្តកំពង់ចាម និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង តម្រូវ​ឲ្យ​ចាប់ឆ្នោត​យក​ក្បាល​ពូ​ល​នីមួយៗ​តែម្តង​។​

​​សូមបញ្ជាក់ថា ការប្រកួត​ពានរង្វាន់​ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១១ ដល់ ១៩ តុលា នេះហើយ គឺ​ចាប់ពី​ម៉ោង​២ រសៀល​តទៅ នៅ​ទីលាន​បាល់ទះ Beeline Arena​។ ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង វគ្គ​ផ្ដាច់ព្រ័ត្រ នឹងមាន​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ប៉ុស្ដិ៍ MY TV៕ ដោយ​៖ មករាភីន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya