ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់

បុរស​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃទី១០ ខែ០៣ ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​កូន​ខ្លុង សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ជនរងគ្រោះ​ឈ្មោះ រិ​ន សម្ផស ភេទ​ប្រុស អាយុ២០ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កម្មករ​ផ្សារ​ដែក មាន​ទីលំនៅ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។

មុន​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ ទៅ ស៊ីឈ្នួល​ផ្សារ ដំបូល​កា​រ៉ា​ស​សាំង នៅ​ចំណុចកើតហេតុ តាមរយៈ មេជាង នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ចេញទៅ​តាំងពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។ លុះ​មកដល់​ថ្ងៃទី១០.០៣.២០១៧ ពេល​កំពុង​ផ្សារ​ដំបូល​កា​រ៉ា​ស សាំង ក៏ មាន​ឧ​ប​ទ្ទ​ហេតុ ឆក់​ខ្សែ ភ្លើង បណ្តាល​ឲ្យ​ស្លាប់ ដោយ​ធ្លាក់​ពីលើ​អ​ន្ទា កំពស់៣ម៉ែត្រ មក​ប៉ះ​និង​ខ្សែភ្លើង​ស្រាត ដែល​នៅ​ខាងក្រោម។

ក្រោយពេល​កើតហេតុ សព​ត្រូវបាន ម្ចាស់កា​រ៉ា​ស់​សាំង និង​កម្មករ​ដែល​ធ្វើការ​ជាមួយ បាន​ដឹក​សព តាមរយៈ រថយន្ត​ពេទ្យ មកដល់​លំនៅដ្ឋាន​ជនរងគ្រោះ ដើម្បី​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​សព។ លុះ​នៅ​ថ្ងៃទី១១.០៣.២០១៧វេលា​ម៉ោង១២.០០ នាទី​នេះ អនុវត្តតាម​ការចង្អុល​ដឹកនាំ និង​ការ​សម្រប សម្រួល​របស់លោក​ព្រះរាជអាជ្ញា អម​សាលា ដំបូង​ខេត្តកណ្ដាល កម្លាំង​ការិយាល័យ​បច្ចេក ទេស​និង​វិទ្យាសាស្ត្រ ខេត្តកណ្តាល សហការ​ជាមួយ កម្លាំង​ផ្នែក​បច្ចេកទេស​ស្រុក​ពញាឮ និង​កម្លាំង​ប៉ុស្តិ​រដ្ឋបាល​ព្រែកតាទែន​ព្រមទាំង មេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ បានធ្វើការ​ពិនិត្យ សាកសព​ឈ្មោះ រិ​ន សម្ផស ដូចខាងក្រោម៖ យោងតាម​សំណូមពរ​ជំនាញ និង​ការស្នើសុំ របស់លោក​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន ៕2cb56b60-a6da-485c-ae96-6315a9a64dc0 03f3af8a-b6ae-48ed-b176-5ad49c2c6fb3 e4791caa-07df-4112-94d3-7ebd2759b9f5

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya