ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ជម្រិត​ទារប្រាក់​ពី​ពលករ​ដែល​មកពី​ធ្វើការ​ប្រទេស​ថៃ

ប៉ូលិស​ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ជម្រិត​ទារប្រាក់​ពី​ពលករ​ដែល​មកពី​ធ្វើការ​ប្រទេស​ថៃ

ប៉ោយប៉ែត៖ កាលពី​វេលា​ម៉ោង ៩និង៣០នាទី​យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​រថភ្លើង ឋិត​ក្នុងភូមិ ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ឈ្មោះ ប៉េ ហួត ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ បានធ្វើ​សកម្មភាព​គំរាមកំហែង ជំរិត​ទារប្រាក់ ទៅលើ​ជនរងគ្រោះ២នាក់ /ទី០១.ឈ្មោះ លី លីន ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​ជាំ ឃុំ​ត្រពាំង​ក្រសាំង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ២.ឈ្មោះ ង៉ាន សឺ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត នៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

មុន​កើតហេតុ ជនរងគ្រោះ​ជា​ពលករ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ បំណង​មក​ស្រុកកំណើត​ខ្លួន​វិញ​នៅឯ​ខេត្ត​កំពង​ធំ លុះ​មកដល់​ផ្សារ​រុង​ក្លឿ​បាន​ជួបនឹង​ជនសង្ស័យ​ខាងលើ ដោយ​ជនសង្ស័យ​និយាយ​ទៅ​ជនរងគ្រោះ​ទាំងពីរ​ថា បើ​ឲ្យ​ខ្លួនគេ​នាំចូល​មក​ប៉ោយប៉ែត​ក្នុង​ម្នាក់​តម្លៃ​ខ្លួន៨០០បាត ពេល​តថ្លៃ​គ្នា​ត្រូវ ជនរងគ្រោះ និង​ជនសង្ស័យ​បាននាំគ្នា​ចេញពី​ផ្សារ​រុង​ក្លឿ​មក​តាម​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែត ដោយ​ដើរកាត់​ក្រោម​ស្ពាន​មិត្តភាព​កម្ពុជា ថៃ លុះ​មកដល់​ផ្លូវ​រថភ្លើង (ចំណុចកើតហេតុ) ជនសង្ស័យ​ជម្រិត​ទារប្រាក់​បន្ថែម​ក្នុង១នាក់៩០០បាត​បន្ថែម​ប្រាក់​ដែល​តថ្លៃ​គ្នា តែបើ​មិន​ប្រាក់​ឲ្យ​គេ​ទេ(ជនសង្ស័យ)គេ​នឹង​ហៅ​បក្ខពួក​មក​ថែម​ដើម្បី​វាយ​ធ្វើបាប ៕ae-1-91 ae-2-82 ae-3-67

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya