ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ឡាន សាក​កម្លាំង​គ្នា បណ្តាល​ឲ្យ​របួស២នាក់

ឡាន​និង​ឡាន សាក​កម្លាំង​គ្នា បណ្តាល​ឲ្យ​របួស២នាក់

ខេត្តស្វាយរៀង ៖  កាលពី​វេលា​ម៉ោង៦ និង២០នាទី​ព្រឹក​ថ្ងៃទី១១ខែមីនា​ឆ្នាំ២០១៧ លើ​កំណាត់​ផ្លូវជាតិ លេខ១នៅ​ចន្លោះ​គីឡូម៉ែត្រ ១៣៤/១៣៥ស្ថិតនៅ​ភូមិ សាមគ្គី  សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។

កម្មការិនី​ដែល​រងរបួស​មានឈ្មោះ តុ​ក ពិសី អាយុ៣២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្របែក​ប្រហោង​ឃុំ​តា​សួស​ស្រុក​ស្វាយជ្រំ​និង​ឈ្មោះ​ស្រី​ទូច​អាយុ២៧ឆ្នាំមាន​ទីលំនៅ​ភូមិ​ដូន​លាប​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ។

មុន​កើតហេតុ​មាន​រថយន្ត​បែន​ដឹក​ដី ម៉ាក​ហ៊ីយ៉ាន់ដាយ  ស្លាក​លេខ ភ្នំពេញ ៣C ៦៦៦៨អ្នកបើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ហេតុ ខ​ណៈ​ធ្វើដំណើរ​ទិសដៅ​ពី លិចទៅ​កើត មកដល់​កន្លែងកើតហេតុ​ខាងលើ​ក៏​ទៅបុក​រថយន្ត​ម៉ាក​សាំ​យ៉ុង 15កៅអី ពីក្រោយ ស្លាក​លេខ ភ្នំពេញ ២S ៤៤៩៧ពណ៌ សំបក​ឥ​ឡឹ​ក រថយន្ត​ខូច​ឈប់​នៅ​អេប​ចិញ្ចើមផ្លូវ​ខាងត្បូង​បែរមុខ​ទៅ​កើត ដែល សាង​កម្មករ​ឡើង​រថយន្ត​មួយទៀត  បើកបរ​ឈ្មោះ   អន ផែ  ភេទ​ប្រុស អាយុ 33 ឆ្នាំ មុខរបរ អ្នកបើកបរ  រស់នៅ​ភូមិ ដូន​លែ​ប ឃុំ​គោក​ព្រីង  ស្រុក​ស្វាយជ្រុំ   រួច​រថយន្ត​សាំ​យ៉ុង​នេះ​ទៅបុក​គូទ​រថយន្ត​មួយទៀត   បឺស 25កៅអី ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស លឿង  ស្លាក​លេខ ព្រៃវែង ៣A ០៣៩២បើកបរ​ដោយ​ឈ្មោះ គង់ សំអាង ភេទ​ប្រុស អាយុ ៣២ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅ​ភូមិ ដូន​លែ​ប ឃុំ គោក​ព្រីង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ពេញទំហឹង​បណ្ដាលអោយមាន​ការភ្ញាក់ផ្អើល​និង​រងរបួស​កម្មការិនី២នាក់​ផងដែរ ៕9f2e517f-d248-44e7-bf68-42a5c6ffc295 b6f2479c-9766-4dde-9e91-25e046349732 d88032c1-0620-4ef5-a1d3-70cb9ad158d7 dbf4788e-572f-48c2-8a0b-77136690a5e6

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya