ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៤នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ កម្លាំង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ៤នាក់ ពីបទ​ប៉ុនប៉ង​លួច និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ១៨២ ក្រុមទី២១ ភូមិ ៨ សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ៖ទី១-ឈ្មោះ បៀ​ន ទ្រី ហៅ ទ្រី ភេទ​ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​ទូរ​ស័​ព្ឌ ស្នាក់​នៅផ្ទះ លេខ៦០ ផ្លូវ​លេខ១៨៦ហ្សេ​ត សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ទី២-ឈ្មោះ ឆាយ បូ​ផាន់ ហៅ ផាន់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ពោត​ស្ងោរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ទី៣-ឈ្មោះ សរ ឡៃ​ហ៊ាង ហៅ ភ័ក្ត្រ ភេទ​ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ស្រុ ក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ និង​ទី៤-ឈ្មោះ សុខ មាន​វិបុល ហៅ វិ​ន ភេទ​ប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ លេខ១១ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ភ្នំពេញ ។

វត្ថុតាង​ដែល​បាន​ចាប់យក ៖ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុ​ដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ស៊េរី២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ-9933 មាន​លេខ តួ និង​លេខ​ម៉ាស៊ីន 8205946 ។ សោ​សម្រាប់​ដោះ​ម៉ូតូ ចំនួន០៨ ( សោមា​ត់០៧ និង សោរ​ទីប ០១មាន​គ្រាប់០៣ ) ។ ដង្កាប់​ចំនួន៧ -ទូរ​ណឹ​វ៉ី​ស​ចំនូ​ន១៣ដើម មាន​គ្រាប់​ចំនួន៨គ្រាប់ ដែក​សម្រាប់​កាច់ក​ម៉ូតូ១ ,លួស​សម្រាប់​ឆ្កឹះ​សោរ​ម៉ូតូ ចំនួន ។ ក្បាល និង​បំពង់​ហ្គាស១ , កូន​កន្ត្រៃ១ ដប​កែច្នៃ​សម្រាប់​ជក់​គ្រឿងញៀន១ និង​បំពង់​កែវ សម្រាប់​ជក់​គ្រឿងញៀន២ ។

ប្រតិបត្តិការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ផ្លូវ​លេខ១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បានឃើញ​ជនសង្ស័យ​ទាំង០៤នាក់ ខាងលើ ជិះ​ម៉ូតូ​ឆ្លងកាត់ យើង​បាន​ហៅ​ឈប់​ធ្វើការ​ត្រួត ពិនិត្យ ឃើញ​ម៉ូតូ​មាន​កែច្នៃ​ស្លាក​លេខ និង​ឧ​បក​ណ៍​ខាងលើ ក៌​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង៤នាក់​នេះ តែម្តង ៕IMG_0180

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya