ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ អ្នករត់ម៉ូតូឌុប​ជា​លក់​ផង ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ អ្នករត់ម៉ូតូឌុប​ជា​លក់​ផង ករណី​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១៦និង០៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ៦០៨កែង​ផ្លូវ​ធ្វើ​ថ្មី ក្រុមទី៤៨ ភូមិ១២ សង្កាត់​បឹងកក់​ទី១ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ម៉ិ​ញ វង្ស ហៅ វង្ស ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ចល័ត​តាម​ផ្ទះសំណាក់ មាន​ស្រុកកំណើត ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

វត្ថុតាង​ចាប់យក​មាន ៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន៥កញ្ចប់​តូច (សង្ស័យ​ជា​គ្រឿងញៀន)។ ម៉ូតូ១គ្រឿង​ម៉ាក​ហុ​ដា​វេ​វ ពណ៌​ស្លែ បិត​ខ្មៅ​និង​មួកសុវត្ថិភាព១ចាស់ ពណ៌​ប្រផេះ (សម្រាប់​លាក់ទុក​គ្រឿងញៀន)។ – លុយ​ខ្មែរ​ចំនួន៦២៥០០រៀល និង​ទូរស័ព្ទ​ចំនួន៣គ្រឿង​ចាស់(ម៉ាក​Nokia,ម៉ាក Samsung និង​ម៉ាក​HIP)។

នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​ផ្នែក​យុត្តិធម៌ នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ចុះបង្ក្រាប​ជាក់ស្តែង​ដោយ​ជួប​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ឈរ​ធ្វើ​សកម្មភាព​លក់​គ្រឿងញៀន​ឃាត់​ត្រួតពិនិត្យ​រកឃើញ​គ្រឿងញៀន​ចំនួន០៥កញ្ចប់​តូច​លាក់ទុក​នៅក្នុង​មួកសុវត្ថិភាព​ក៏​ឃាត់​នាំខ្លួន​មក​អធិការដ្ឋាន​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

IMG_0182

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya