ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​រថយន្ត​សាំង​យ៉ុង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្រោម​ឡាន

គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​រថយន្ត​សាំង​យ៉ុង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្រោម​ឡាន

ខេត្ត​កែប ៖ កាលពី​វេលា​ម៉ោង៤ និង៤០នាទី​យប់​ទាបភ្លឺ ឈានចូល​ព្រឹក ថ្ងៃទី១១ខែ​មិនា​ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣A ត្រង់ចំណុច​មុខ​វិហារ​ខ្មែរឥស្លាម​ភ្នំ​ព្រូស ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។

ពេល​បុក​ប៉ះទង្គិច​គ្នា​ដំបូង គ្មាន​នរណា​ដឹង​ឡើយ​ស្មានតែ​ធម្មតា ប៉ុន្តែ​អ្នកដំណើរ​ទៅមក​បានឃើញ​ករណីនេះ​ក៏បានប្រាប់តៗគ្នា រហូត​បានដឹង​ដល់​សមត្ថកិច្ច​មក​អន្តរាគមន៍ តាម​ប្រភព​ដដែល​បាន​បន្តថា បុរស​ជនរងគ្រោះ​ត្រូវបាន​គេ​សង្ស័យថា​បាន​បើក​ម៉ូតូ​វ៉ា​គ្នា​ជាមួយ​រថយន្ត​ផ្សេងទៀត ទើបបាន​ជ្រុល​ទៅបុក​និង​រថយន្ត​សាំង​យ៉ុង​ដែល​ធ្វើដំណើរ​មកពី​ទិសខាងកើត​មក​លិច​ចំ​ពេញទំហឹង​តែម្តង​បាន​បណ្តាលអោយ​បុរស​អ្នកបើក​ស្លាប់​នៅនឹងកន្លែង ភ្លាមៗនោះ​អ្នកបើករថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល។

ករណីនេះ​បាន​បង្កដោយ​រថយន្ត​មួយគ្រឿង​ម៉ាក សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក់​លេខ ព្រះសីហនុ( 2A-52 56) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​តែ​រថយន្ត​និង​ទំនេញ​លើ​រថយន្ត​នេះ ចំណែក​ម៉ូតូ​រងគ្រោះ ម៉ាក​សង់​កូរ៉េC110 ពណ៌​ក្រហម​ពាក់​ស្លាក់​លេខ កំពត (1A-87 04) បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ ង៉ែត មាន ភេទ​ប្រុស​អាយុ៣៣ឆ្នាំ​រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប ត្រូវបាន​ស្លាប់​នៅនឹងកន្លែង​ភ្លាម ៕8fa95bc8-f80f-4f7b-9279-b62b51623a33 37370aa1-d9cf-4da0-b383-3fca7f497a61 abe7fcb7-adea-4ddf-9f55-47e2de418f8c afd4c7b3-4728-4a36-bc03-9b1454ac1854 c12df2f2-7347-4286-93b9-3bec9de1492d

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya