ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ស្រី​ស្អាត​ខ្មែរ​ភេទ​ទី៣ ចូលរួម​ប្រឡង​ប្រកួត កម្មវិធី​ដ៏​ធំ​មួយ​លើ​ឆាក​អន្តរជាតិ

ស្រី​ស្អាត​ខ្មែរ​ភេទ​ទី៣ ចូលរួម​ប្រឡង​ប្រកួត កម្មវិធី​ដ៏​ធំ​មួយ​លើ​ឆាក​អន្តរជាតិ

ភ្នំពេញ៖ កាលពីពេល ថ្មីៗនេះ នារី​ខ្មែរ​ភេទ​ទី៣មួយរូប បាន​ចូលរួម​ប្រកួត នៅក្នុង​កម្មវិធី​នៅ​ថៃ​ដ៏​ធំ​មួយ ឈ្មោះ MISS INTERNATIONAL QUEEN ដែល​កម្មវិធី​នេះ នឹង​អាចធ្វើ​ឲ្យ​អ្នក​ដែល​ជាប់​ជ័យលាភី មានឈ្មោះ​ល្បី​រន្ទឺ នៅក្នុង​ពិភព​សិល្បៈ​បាន។

ចំពោះ​កម្មវិធី MISS INTERNATIONAL QUEEN នឹង​ចាប់ផ្តើម​ក្នុងថ្ងៃនេះ​ផ្ទាល់​តែម្តង វេលា​ម៉ោង៩ យប់ ដែលមាន​បេក្ខភាព​ជា​ភេទ​ទី៣ តាម​បណ្តា​ប្រទេសនីមួយៗ បាន​ចូលរួម​ប្រកួត​យ៉ាងច្រើន​កុះករ។

នៅក្នុង​នោះដែរ ក៏មាន​ស្រី​ស្អាត​ខ្មែរ​ភេទ​ទី៣ម្នាក់ ក៏បាន​ចូលរួម​ផងដែរ តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដែល​រូបនាង មានឈ្មោះ មាស ប្រណិត ហៅ​ក្រៅ​ថា Reelawadee រស់នៅ​ខេត្តបាត់ដំបង តែ​រូបនាង អាច​ប្រើប្រាស់​ភាសា​ថៃ បាន​យ៉ាង​ល្អ។ ជាពិសេស បើ​ងាក​មើលរូប​សម្ផស្ស​វិញ នារី​ក្រមុំ​មួយចំនួន សុំ​ចាញ់​តែម្តង ព្រោះ​រូបនាង ស្រស់ស្អាត​ទាំង​ព្រម មិន​ថា​មុខមាត់ និង​រូបរាង ពិតជា​ស្រ​ឡូ​ន​ស្លី​ម ដូចជា​ស្រីពិតៗខ្លាំងណាស់។

អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​នាក់ ក៏បាន​ជូនពរ​ឲ្យ រូបនាង ជាប់​ជ័យលាភី ក្នុង​កម្មវិធី​ដ៏​ធំ​នេះ ដើម្បី​អាច​លើកមុខ​មាត់​ប្រទេស​យើង​ផងដែរ​ថា នារី​ភេទ​ទី៣ នៅ​កម្ពុជា ក៏​ស្រស់ស្អាត មិន​ចាញ់ ស្រុក​គេ​ប៉ុន្មាន​ទេ៕

3a7ed629ce8bc8a99833a2bb4fa6b7663a8bb5c8 9cf5eadf703b0f9b7c7f7ed888b7a9845889990e 48cf7bb9ef77273a74e9764f64dd0559b2ed55ef 73cb1e1cd080cf8f4132c61ec0846f70c5040859 d2640854baee8ddc6a75bb377083b73df8e83305

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya