ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ល្មម​ដល់ពេល​ដកតំណែង​លោក ជូ សំអាន ពី​ស្នងការ​ខេត្តកំពង់ធំ?

ល្មម​ដល់ពេល​ដកតំណែង​លោក ជូ សំអាន ពី​ស្នងការ​ខេត្តកំពង់ធំ?

ខេត្តកំពង់ធំ ៖ នៅ​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ មានការ​ធ្លាយ​ឯកសារ​ថ្មី​មួយទៀត ទាក់ទង​លោកស្នងការ​ខេត្តកំពង់ធំ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជូ សំអាន បានធ្វើ​របាយការណ៍​ភូតភរ អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ករណី​យក​រថយន្ត​មួយគ្រឿង​ម៉ាក Highlander ដែល​ដឹកឈើ​ក្រញូង​ទៅ​លក់​ឲ្យ​ឈ្មួញ​វិញ តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ខុសពី​ខ្លឹមសារ​ដែល​លោក​បានស្នើ​សុំ​ទៅ​ថ្នាក់លើ​ថា យកមក​រថយន្ត​នោះ​បម្រើ​ក្នុង​អង្គភាព ។

បន្ទាប់ពី​រង​នូវ​បណ្តឹង​របស់​មន្ត្រីក្រោមឱវាទ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ដកតំណែង​លោក ជូ សំអាន ពី​ស្នងការ​ខេត្តកំពង់ធំ ព្រោះតែ​រឿង​មិន​ប្រក្រតី​ក្នុង​ការងារ និង​រឿង​ពុករលួយ ឥឡូវនេះ​ធ្លាយ​ចេញ​រឿងអាស្រូវ​ដ៏​ធំ​មួយទៀត គឺ​លោកស្នងការ​ធ្វើ​របាយការណ៍​ភូត​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ រឿង​រថយន្ត​ដឹកឈើ ។

យោងតាម​របាយការណ៍​មួយ ដែល​លោក ជូ សំអាន ផ្ញើ​ជូនទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន នៅ​ចុងឆ្នាំ២០១៦ បាន​បង្ហាញថា នៅ​យប់​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ បាន​ស្ទាក់ចាប់​រថយន្ត​ម៉ាក Highlander មួយគ្រឿង ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ​2Z-9276 ដឹកឈើ​ក្រញូង​ចេញពី​ខេត្តសៀមរាប។

បន្ទាប់​ស្ទាក់​ចាប់បាន​ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ជូ សំអាន បានធ្វើ​របាយការណ៍​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ដោយ​រៀបរាប់ថា លោក​បាន​ទាក់ទង​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ស្នើសុំ​រថយន្ត​នេះ យកមក​រក្សាទុក​សម្រាប់​ពាក់​ស៊ី​រ៉ែ​ន​បម្រើ​ការងារ នៅក្នុង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ការស្នើសុំ​នេះ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​ឯកភាព​ផងដែរ។

ប៉ុន្តែ​ការពិត​រថយន្ត​ម៉ាក Highlander ដែល​ស្ទាក់​ចាប់បាន​នោះ ត្រូវបាន​លោកស្នងការ ជូ សំអាន យកទៅលក់​ឲ្យ​ក្រុម​ឈ្មួញ​ឈើ​វិញ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ដាក់​ហោប៉ៅ​ខ្លួន​ឯក ហើយ​បាន​យក​ស្លាក​លេខ​រថយន្ត​នេះ ទៅ​បំពាក់​លើ​រថយន្ត​ផ្សេង​វិញ គឺ​ម៉ាក​លុច​ស៊ី​ស RX-300 ពណ៌​ខ្មៅ ដែលជា​កម្មសិទ្ធិ​របស់​លោក​ថែមទៀត ៕

តាម​ករណី​ខាងលើ​ក្រសួងមហាផ្ទៃ​ល្មម​ដល់ពេល​ដកតំណែង​លោក ជូ សំអាន ពី​ស្នងការ​ខេត្តកំពង់ធំ​ហើយ ហើយ​បើ​ទុក​លោក​បន្តទៀត​ក៏​វា​អស់​តម្លៃ​ជា​មន្ត្រី​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​នោះដែរ ៕

fn-2017-03-02-10-32-18-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya