ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នេះហើយ​ជីវិត! កាត់កាល​ដេញ​ចេញពីផ្ទះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល

នេះហើយ​ជីវិត! កាត់កាល​ដេញ​ចេញពីផ្ទះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល

ភ្នំពេញ៖ ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ត្រី​ម្នាក់​បាន​ទ្រហោយំ​នៅ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ ឱ្យជួយ​អន្តរាគមន៍ ខណៈ​នាង​ត្រូវ​ឪពុកម្តាយ​យក​កូនប្រុស​អាយុ២ឆ្នាំ​ពី​នាង ហើយ​កាត់កាល​ដេញ​ចេញពីផ្ទះ ស្ថិតនៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ស្ត្រី​រង​នូវមាន​វិបត្តិ​នេះ មានឈ្មោះ​ផុង វ៉ាន់ណេត អាយុ៣៧ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។ ចំណែក​ឪពុក​ឈ្មោះ ផុង កុក​យោង អាយុ៧០ឆ្នាំ មុខរបរ​នៅផ្ទះ ម្តាយ​មានឈ្មោះ​គឹម ឆាយ អាយុ៦០ឆ្នាំ មាន​មុខរបរ​ស្នាក់នៅ​ជាមួយគ្នា។

កាលពី​នាង​មាន​អាយុ​ជាង២០ឆ្នាំ ត្រូវបានប្រុសៗមក​លួងលោម​សូម​ស្នេហ៍​ពី​នាង តែ​នាង​មិន​ព្រម​ទេ ដោយ​នាង​និយាយ​ប្រាប់ថា បើ​ស្រលាញ់​នាង​ពិត​ត្រូវតែ​ហ៊ាន​ចូលទៅ​ដណ្តឹង​ដល់​ចាស់ទុំ និង​ឪពុកម្តាយ​របស់​នាង ទើប​នាង​ព្រម។ បន្ទាប់មកប្រុសៗដែល​សុំ​ស្នេហ៍​រូបនាង​ចំនួន៥នាក់​នោះ បាន​ចូលទៅ​ដណ្តឹង​នាង​ដល់​ចាស់ទុំ និង​ឪពុកម្តាយ​របស់​នាង​ជា​បន្តបន្ទាប់​ទាំង៥នាក់ ក៏ប៉ុន្តែ​ឪពុកម្តាយ​នាង​មិន​ព្រម​ឱ្យទៅ​បុរស​ម្នាក់​នោះឡើយ ហើយដោយ​និយាយប្រាប់​នាង​ថា មិនបាច់​យកប្តី​ទេ ពីព្រោះប្រុសៗដែល​ស្រឡាញ់​រូបនាង សុទ្ធតែ​បោកប្រាស់​ទាំងអស់​ទេ។ រហូត​លុះដល់​នាង​មាន​អាយុ៣៤ ក៏​នាង​បាន​ស្គាល់​បុរស​ម្នាក់​តាមរយៈ​ច្រឡំ​លេខ​ទូរស័ព្ទ រួច​នាង​បាន​ទំនាក់ទំនង និង​ស្រឡាញ់គ្នា​ដែលជា​បុរស​ទី៦ ហើយ​បាន​ចូលទៅ​ដណ្តឹង​នាង​ដល់​ចាស់ទុំ និង​ឪពុកម្តាយ​របស់​នាង​ដែរ នៅតែ​ឪពុកម្តាយ​របស់​នាង​មិន​ព្រម​ដដែល ។

ស្ត្រី​នោះបាន​បន្តថា ក្រោយមក​ដោយសារតែ​នាង​ស្រឡាញ់​បុរស​នោះ​ខ្លាំងពេក ហើយ​រូបនាង​ក៏បាន​សំរេចចិត្ត​វេច​បង្វិចខោអាវរ​ត់ទៅ​នៅផ្ទះ​បុរស​ទី៦នោះ បាន៣ឆ្នាំ​បង្កើតបាន​កូនប្រុស​អាយុ២ឆ្នាំ​ម្នាក់ ។

ស្ត្រី​នោះបាន​បន្តទៀត​ឲ្យ​ដឹងថា កាលពី​កន្លងមក ឪពុក​ម្កា​យ​តែងតែ​បិទ​សិទ្ធិសេរីភាព និង​ប្រើ​ហិង្សា​មកលើ​នាង​រហូត​នាង​ទ្រាំលែងបាន ក៏​រត់​ចេញពីផ្ទះ ហើយ​បាន​ទៅ​ជួប​បុរស​ម្នាក់​រហូត​បានកូន​ប្រុស​ម្នាក់​អាយុ២ឆ្នាំ ក្រោយមក​បុរស​នោះបាន​បោះបង់​នាង​ចោល ហើយ​នាង​ក៏​ត្រឡប់មក​នៅផ្ទះ​ជាមួយ​ឪពុកម្តាយ​វិញ ហើយ​ឪពុកម្តាយ​បាន​រករឿង និង​ធ្វើបាប​នាង​ស្ទើរ​គ្រប់ពេល។ លុះ​មកដល់​ថ្ងៃកើតហេតុ ឪពុកម្តាយ​របស់​នាង​បាន​វាយ​ធ្វើបាប និង​ដណ្តើមយក​កូនប្រុស​រប​ស់​នាង​ថា យកទៅ​មួ​លក​សម្លាប់ចោល នាង​ក៏​ភ័យ​ស្លន់ស្លោ​រត់​មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ឲ្យ​ជួយ អន្តរាគមន៍ តែ​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​បដិសេធន៍​មិន​ទទួល​បណ្តឹង។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះដែរ អ្នកសារព័ត៌មាន​ទូរស័ព្ទ​ទៅ​ឪពុក​របស់​នាង​ដើម្បី​សុំ​ការបំភ្លឺ គាត់​បាន​ឆ្លើយ​បដិសេធន៍​ថា ពាក្យសំដី​របស់​កូន​គាត់​និយាយ​ទាំងអស់នោះ​មិនមែនជា​ការពិត​នោះឡើយ៕

bchan-1 bchan-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya