ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ក្របួច​ជន​ជាតិចិន​ជាច្រើន​នាក់ សង្ស័យ​ផលិត​គ្រឿងញៀន

ប៉ូលិស​ក្របួច​ជន​ជាតិចិន​ជាច្រើន​នាក់ សង្ស័យ​ផលិត​គ្រឿងញៀន

ព្រះសីហនុ៖ មនុស្ស​ប្រុស​ស្រី​ទាំង១៧នាក់​នេះ កំពុងធ្វើការ​ស្រាវជ្រាវ និង​សួរ​នាំនៅ​ទីតាំង​រោងចក្រ​ផលិត​ឱសថ​រោងចក្រ​នេះ នៅ​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពី​លេខាធិកា​ដ្ឋា​ន​ជាតិ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​សហការ​ជាមួយ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។

មនុស្ស​ប្រុស​ស្រី​ប្រមាណ១៧នាក់​ក្នុងនោះ​ជនជាតិ​ចិន១៦នាក់​ស្រី៧នាក់​និង​ម្នាក់ទៀត​បុរស​ជនជាតិ​ខ្មែរ​ត្រូវបាន​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ផលិត​គ្រឿងញៀន​នៅ​រោងចក្រ​ផលិត​ឱសថ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

ក្នុងចំណោម​មនុស្ស​ប្រុស​ស្រី​ទាំង១៧នាក់​ខាងលើ​ទំនង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​និង​ការផលិត​គ្រឿងញៀន​មាន​ចំនួន​តិចតួច​ទេ​ព្រោះថា​មនុស្ស​ប្រុស​ស្រី​ទាំងនោះ​ជា​បុគ្គលិក​និង​កម្មករ បើ​ជាប់​ពាក់ព័ន្ធ​មានតែ​អ្នកបច្ចេកទេស​ផ្សំ​ឱសថ​និង​អ្នកត្រួតពិនិត្យ​ចាត់ការ​ទូទៅ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​ខាងលើនេះ​លោក ស៊ុន សុផាត ស្នងការរង​ទទួលបន្ទុក​ផែន​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​ករណី​បង្ក្រាប​ខាងលើនេះ​ខាង លេខាធិការដ្ឋាន​ជាតិ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​ជា​អ្នក​ចុះ​ធ្វើ​ផ្ទាល់ ហើយ​លទ្ធផល​ពុំទាន់​ដឹង​នៅឡើយ​នោះទេ រហូតមកដល់​ពេលនេះ។

ជុំវិញ​ករណីនេះ មហាជន​អ្នកក្រុង​ព្រះសីហនុ​មួយចំនួន​ដែល​បានដឹង​រឿងរ៉ាវ​នេះ​បាន​និយាយតៗគ្នា​ថាបើ​រោងចក្រ​ផលិត​ឱសថ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្លាយទៅជា​កន្លែង​ផលិត​គ្រឿងញៀន​បែបនេះ​វា​ជា​គ្រោះអាសន្ន​មួយ​យ៉ាង​ធំ​សម្រាប់​ខេត្ត​ព្រះសីហនុ​ពិសេស​ប្រទេស​ក​ម្ព​ជា​ក្លាយជា​កន្លែង​ផលិត ផ្ទុក​និង​ចែកចាយ​គ្រឿងញៀន​ពេញបន្ទុក​នា​ថ្ងៃ​អនាគត​ជាក់​ជាមិនខាន​ឡើយ ៕

20170310_100512 img1489115145346

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya