ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មួញ​ឈើប្រណិត​ល្បីឈ្មោះ២រូប នៅតែ​បន្ដ​ដឹក​ចេញពី​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តពោធិ៍សាត់​ជាពិសេស​ពួកគេ​ដឹក​ឆ្លង​ការ​មុខ​ស្នាក់ការ​បរិស្ថាន​អូរ​ត្រាវ សមត្ថកិច្ច​នៅតាម​ដងផ្លូវ មិន​ហ៊ាន​ក្អក

ឈ្មួញ​ឈើប្រណិត​ល្បីឈ្មោះ២រូប នៅតែ​បន្ដ​ដឹក​ចេញពី​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តពោធិ៍សាត់​ជាពិសេស​ពួកគេ​ដឹក​ឆ្លង​ការ​មុខ​ស្នាក់ការ​បរិស្ថាន​អូរ​ត្រាវ សមត្ថកិច្ច​នៅតាម​ដងផ្លូវ មិន​ហ៊ាន​ក្អក

ខេត្តពោធិ៍សាត់៖ ក្រោយពី​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ដែល​ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការរង​កង​ខេមរៈ​ភូមិ​មិ​ន្ទ៍ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស មាន​សភាព​ស្ងប់ស្ងាត់​តែមួយ​រយៈពេល​ខ្លី នៅក្នុង​ទឹកដី​ខេត្ត​ពោ​ធ៌​សាត់​បទល្មើស​ព្រៃឈើ​បាន​កក្រើក​ឡើងវិញ​ដែលមាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ។

សកម្មភាព​ដឹកឈើថ្មីៗនេះ​គឺមាន​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ២រូប ប្រចាំខេត្ត​កំពង់ស្ពឺ​ទី១.ឈ្មោះ​សរ.និង​ទី២.ឈ្មោះ​ស្នា.មមាញឹក​ទិញ​ឈើ​ម៉ៅការ​ប៉ាវ​ផ្ដាច់​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់.ដោយ​បង់លុយ​ដាក់​ខែ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ដែល​គេ​សង្ស័យថា មានការ​បង់លុយ ដល់​អាជ្ញាធរខេត្ត ជា​ថ្នូរ​និង​ការ​បើកដៃ​យ៉ាង​រលូន​មិនមាន​វិធានការ​ចុះបង្ក្រាប ? សព្វថ្ងៃនេះ​ឈ្មួញ​ឈើ​ទាំង២រូប​ខាងលើ​កំពុង​ឈរជើង​ចាំ​ប្រមូល​ទិញ​ឈើប្រណិត​នៅក្នុង​ស្រុក​វាលវែង​និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ.ដឹក​ឆ្លងកាត់​ស្រុក​ក្រគរ និង​បន្ត​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​យកទៅ​ស្តុ​ប​ទុក​នៅ​ឃ្លាំង​សម្ងាត់​មួយកន្លែង​នៅ​ខេត្តកំពង់ស្ពឺ។

ប្រភព​ដដែល​បាន​បន្តថា មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ស្ទូច​ដឹក​ចេញពី​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់​និង​ជួរ​ភ្នុំ​ក្រវ៉ា​ញ​ទាំងយប់​ទាំង​ថ្ងៃ.តាម​រថយន្ត​យី​ឌុប​ចូលទៅ​ខេត្តកំពង់ស្ពឺ​និង​ដឹក​បន្តទៅ​វៀតណាម​ចេញ​តាម​ច្រក​ទាន់ហន់.ដោយ​ដឹក​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​ដែល​ប្រភព​បង្ហើប​ឲ្យ​ដឹងថា មាន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នា​ក់នៅ​ខេត្តកំពង់ឆ្នាំង​ចាំ​ជួយ​មើលផ្លូវ​និង​ចេញមុខ​រត់ការ​ណ៍​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ ទើប​គ្មាន​ការបង្ក្រាប​ដូច្នេះ។

ប្រភព​ដដែល​អះអាង​ទៀតថា​បច្ចុប្បន្ននេះ​មាន​មន្ត្រី បរិស្ថាន​ក្នុង​ខេត្តពោធិ៍សាត់​នៅតាម​គោលដៅ​ជាពិសេស​មន្ត្រី​បរិស្ថាន​នៅ​ចំណុច​អូរ​ត្រាវ ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ឈើ​ខាងលើ​ធ្វើ​ចរាចរណ៍​បាន​ដោយ​រលូន.បើ​ប្រជាពលរដ្ឋ​ដឹកឈើ​ប្រណិត​ក្នុង​មួយ​គោយន្ត​ត្រូវ​បង់លុយ​អោយ៤០ម៉ឺន​រៀល​បើ​គ្មាន​លុយ​បង់​ឲ្យ​គេ​ហ្នឹង​បង្ក្រាប​យក​ស្នាដៃ?។ បច្ចុប្បន្ននេះ​ខេត្តពោធិ៍សាត់​ឈ្មួញ ឈើធំៗមិន​ហ៊ាន​ចេញមុខ​រកស៊ី​ដឹកឈើ​បន្តទៀត​នោះទេ គេ សង្កេតឃើញ មានតែ​ឈ្មួញ​ឈើប្រណិត​ដ៏​មហិមារ២រូប​ខាងលើនេះ​ទេ​ដែល​ហ៊ាន​រកស៊ី​ដឹកឈើ​បាន​យ៉ាង​រលូន។
ករណីនេះ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ម៉ៅ ធ​និ​ន្ទ អភិបាលខេត្ត​ពោធិសាត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឡើយ ៕

17103556_245161475948745_2868155876226972962_n 17156139_245161529282073_8206300812825197082_n 17191400_245161555948737_318773604867935995_n 17203070_245161509282075_8062075287843883862_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya