ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​អង្គស្នួល ត្រូវ​យុវជន​ម្នាក់​បើក​ម៉ូតូ​បុក បណ្តាល​ឲ្យ​ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ

មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​អង្គស្នួល ត្រូវ​យុវជន​ម្នាក់​បើក​ម៉ូតូ​បុក បណ្តាល​ឲ្យ​ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ

កណ្តាល៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​អង្គស្នួល ស្លាប់បាត់​បង់ជីវិត ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឈ្មោះ សល់ សុខ​នាង ភេទ​ប្រុស អាយុ៣៥ឆ្នាំ ឋានន្តរស័ក្តិ​ថ្នាក់ ព្រិន្ទបាលទោ មាន​ទីលំនៅ​ភូមិ​ទន្លាប់ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GC-9804 ។

ចំណែកឯ​យុវជន​ដែល​បើក​ម៉ូតូ​បុក​មន្ត្រីនគរបាល​នោះ​ឈ្មោះ សឿន ពិសិដ្ឋ ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ (រងរបួស​ធ្ងន់) មាន​ទីលំនៅ​ភូមិ ត្រពាំង​ដំរី ឃុំ សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង​ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ហ្សូ​ម័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FX-1348 ។

នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​មន្ត្រីនគរបាល​ចរាចរណ៍​រូបនេះ និង​លោកនាយ​ផ្នែក​ចរាចរណ៍ បាន​ជិះ​ម៉ូតូ​ម្នា​ក់មួយ​ទៅ​ចំណុចកើតហេតុ ដើម្បី​ធ្វើការ​វាស់វែង​ចំណុចកើតហេតុ​កាលពី​យប់មិញ ។ បន្ទាប់ពី​ធ្វើការ​វាស់វែង​រួច ជនរងគ្រោះ​បាន​ឡើង​ជិះ​ម៉ូតូ​បម្រុង​ឆ្លង​ផ្លូវជាតិ​លេខ៤ក្នុង​គោលបំណង​ឆ្ពោះទៅ​រៀបចំ​សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ៥១ គ្រា​ដែល​ជនរងគ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​រងចាំ​ឆ្លងផ្លូវ ក៏​ស្រាប់តែ​យុវជន​ខាងលើនេះ​ជិះ​ម៉ូតូ​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ទាំងសងខាង តែ​ជា​អកុសល​ជនរងគ្រោះ​ជា​មន្ត្រីនគរបាល​បាន​ដាច់ខ្យល់​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

17190441_1843396595934497_2781349524158924340_n 17190950_1843396575934499_494542935423879019_n 17202682_1843396602601163_350528927724932993_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya