ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជា​អ្នកស៊ើប​ការសំងាត់ ឲ្យ​សមត្ថកិច្ច ត្រូវបាន​ជនដៃដល់​កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

បុរស​ម្នាក់​ជា​អ្នកស៊ើប​ការសំងាត់ ឲ្យ​សមត្ថកិច្ច ត្រូវបាន​ជនដៃដល់​កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១១និង១០នាទី​យប់ ថ្ងៃទី៩ មីនា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ៥១ កែង​ផ្លូវ១៥៤ ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ ។

ជនរងគ្រោះ​ដែលជា​បណ្តាញសម្ងាត់​រប​ស់​សមត្ថកិច្ច​មានឈ្មោះ ថោង ប៊ុន​ហៀ​ង ភេទ​ប្រុស អាយុ៥០ឆ្នាំ ជា​ភ្នាក់ងារ​សំងាត់​របស់​សមត្ថកិច្ច​មាន​ប្រពន្ធ​ឈ្មោះ សៀង ស្រីមុំ អាយុ៣០ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ ។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនរងគ្រោះ​គាត់​កំពុងតែ​ឈរ​លេង​នៅ​ម្តុំ​ជិត​កន្លែងកើតហេតុ ស្រាប់​តែមាន​ជនបង្ក​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​យកមក​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​រយះ​ក្បាល និង​ជិត​ដាច់​កជើង​ខាងស្តាំ ភ្លាមៗនោះដែរ​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​នៅតែ​ជនរងគ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម​ដកដង្ហើម​ចង្រិត ។

ប្តី​របស់គាត់​គឺជា​ភ្នាក់ងារ​សំងាត់​របស់​សមត្ថកិច្ច ដូច្នេះហើយ​គាត់​ធ្លាប់​សើ​ប​ការណ៍​ឱ្យ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជាច្រើន​នាក់ ទើប​បណ្តាលឱ្យ​មានការ​ចងគុំនំ​គាត់​ទើប​គេ​មក​កាប់​ឲ្យ​រងរបួស​បែបនេះ ។ ក្រោយពេល​កើតហេតុ​រថយន្ត​សង្គ្រោះបាន​មកដល់​ដឹកយក​ជនរងគ្រោះ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ៕343128d5-b7da-403d-b2ec-fe9b99ca6de6 a424e668-33f4-484e-94f4-6146fdbe2820 b88a13b2-e216-4bea-bdd2-2c01636f2bc2 fdd84b2f-8828-4b51-bfaf-5c1a7e93fa8c

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya