ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ផឹកស្រា​ស្រវឹង​ហើយ​ត្រូវ​ជនសង្ស័យ​មាន​គ្នា២នាក់​ជា​ភេទ​ទី៣មក​បន្លំ​យកលុយ​អស់៣០០ដុល្លារ

បុរស​ម្នាក់ផឹកស្រា​ស្រវឹង​ហើយ​ត្រូវ​ជនសង្ស័យ​មាន​គ្នា២នាក់​ជា​ភេទ​ទី៣មក​បន្លំ​យកលុយ​អស់៣០០ដុល្លារ

ភ្នំពេញ៖ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បុរស​ម្នាក់ ផឹកស្រា​ស្រវឹង​ហើយ​ត្រូវ​ជនសង្ស័យ​មាន​គ្នា២នាក់​ជា​ភេទ​ទី៣ មក​បន្លំ​យកលុយ​អស់៣០០ដុល្លារ ២ថ្ងៃ​ក្រោយមក​បុរស​ម្នាក់ទៀត​ជា​មិត្ត​ជនរងគ្រោះ បានមក​ធ្វើជា​ស្រវឹង​ម្តងទៀត នៅ​ទីតាំង​ដដែល ដើម្បី​បញ្ឆោត​ជនសង្ស័យ ភ្លាមនោះ​ក៏មាន​ជនសង្ស័យ២នាក់​ជា​ភេទ​ទី៣ មក​ធ្វើជា​ជួយ​រឹត​ចាប់ខ្យល់​ហើយ​បន្លំ​ដោះ​ខ្សែក​ភ្លាមនោះ​ជនរងគ្រោះ ក៏បាន​ចាប់ តែ​ជនសង្ស័យ​បាន​រត់ ជិះ​ម៉ូតូ​គេចខ្លួន​តាំងពី​ចំណុច​មុខ​ហាង​យីហោ៥៤ល្ងាច​ស្រស់ តាម​បណ្តោយ​ផ្លូវ​ផេ​ខ១៧៤ កែង​ផ្លូវ​លេខ៥១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ រហូត​ទៅដល់​ផ្លូវ​ព្រះស៊ីសុវត្ថិ​ទើប​ចាប់បាន ។

តាម​សំដី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​យប់៣ថ្ងៃមុន មាន​មិត្តភក្តិ​ម្នាក់​បានមក​អង្គុយ​ផឹកស៊ី​នៅ​ហាង៥៤ព្រឹក​ថ្មី ល្ងាច​ស្រស់ ខណៈ​ស្រវឹង​ក៏​ចេញមកក្រៅ ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​ជា​ភេទ​ទី៣ បានមក​ជួយ​រឹត និង​ច្របាច់​ចាប់ខ្យល់​ជនរងគ្រោះ ហើយ​ក៏បាន​បន្លំ​យកលុយ​អស់​ចំនួន៣០០ដុល្លារ​រួច​គេចខ្លួនបាត់ ។

សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​ដឹងថា ជនសង្ស័យ​បន្លំ​លួច​លុយ​អស់​រយៈពេល៣ថ្ងៃក្រោយ រួប​គាត់​បាន​ប្រើល្បិច​ធ្វើជា​ស្រវឹង​ដើម្បី​ចាប់​ជនសង្ស័យ ។ ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​ទាំង២នាក់មក​ម្តងទៀត និង​ធ្វើជា​ចិត្តល្អ​ជួយ​រឹត​ដដែល និង​បន្លំ​ដោះ​ខ្សែ​ករួប​គាត់ ដោយ​ឃើញ​ដូច​នោះ រួប​គាត់​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ក្រៀក​កជាប់ តែ​ជនសង្ស័យ​រើ​បម្រាស់​រួចហើយ ក៏​ជិះ​ម៉ូតូ​គេចខ្លួន​តាំងពី​ចំណុចកើតហេតុ​រហូត​ទៅ​ដល់​ផ្លូវ​ព្រះស៊ីសុវត្ថិ​ជនសង្ស័យ​ក៏បាន​ទុក​ម៉ូតូ​ចោល​ហើយ​រត់​បំបែក​គ្នា​ដោយ​ម្នាក់​ដើរចូល​ក្នុងចំណោម​មនុស្ស​ច្រើន និង​ម្នាក់ទៀត​លោត​ចូលក្នុង​ទឹកទន្លេ ។

សាក្សី​បាន​បន្តទៀតថា ដោយសារតែ​ចាំ​មុខ​ជនសង្ស័យ ទើប​ចាប់បាន​ម្នាក់​ដែល​ដើរចូល​ក្នុងចំណោម​មនុស្ស​ច្រើន ក្រោយមក​ជនសង្ស័យ​ដែល​លោតទឹក​ដោយសារ​មិនចេះ​ហែល​ទឹក​ក៏​រត់ឡើង​សារភាព​ទើប​ចាប់បាន​ទាំង២នាក់​តែម្តង។

បន្ទាប់ពី​ចាប់បាន​ហើយ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​យក​ជនសង្ស័យ​ទៅ​សាកសួរ ខណៈ​កំពុង​រង់ចាំ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ខឹងសម្បា​ទៅលើ​ជនសង្ស័យ​យ៉ាងខ្លាំង បាននាំគ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រមខ្លួន ភ្លាមនោះ​មាន​ជន​ឆ្លៀតឱកាស​មក​បន្លំ​យក​ម៉ូតូ​ជនសង្ស័យ​ជិះ​ចេញទៅ តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់បាន​និង​វាយ​ទ្រមខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​សាកសួ​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី៣កសាង​សំណុំរឿង​ចាត់​ការបន្ត​តាមច្បាប់៕

theoun-1-1-300x170 theoun-2-1-300x170 theoun-3-1-300x170

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya