ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប់ខ្លួន​ម្ចាស់​ផលិតកម្ម ក្លា​ស៊ី​ក ពីបទ​ឆបោក​ចេញ​សែក អត់​សាច់ប្រាក់ ​

ចាប់ខ្លួន​ម្ចាស់​ផលិតកម្ម ក្លា​ស៊ី​ក ពីបទ​ឆបោក​ចេញ​សែក អត់​សាច់ប្រាក់ ​

ភ្នំពេញ​៖  សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាចាប់ខ្លួន ម្ចាស់​ផលិតកម្ម​ក្លា​ស៊ី​ក ល្បីឈ្មោះ​ដែល ទស្សនិកជន​ស្គាល់ តាមរយៈ​ការ ដឹកនាំ​រឿង​ជា ច្រើន​លោក ហួរ សុផល មក​ធ្វើការ​សាកសួរ នៅ​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣​នេះ ពីបទ​ឆបោក​ចេញ មូល​ប្ប​ទា​នប​ត្រ (​សែក​) អត់​មាន​ទឹកប្រាក់ ។
​ប្រភព​ច្បាស់ការ​ពី​មន្ត្រី​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ថា ម្ចាស់​ផលិតកម្ម​ក្លា​ស៊ី​ក ត្រូវបាន​កម្លាំង សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បញ្ជូន មក​ដើម្បី​សាកសួរ​ពីបទ​ឆបោក ចេញ​សែក​អត់​សាច់ប្រាក់ ក្រោយពី​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង ទៅ​តុលាការ​កាល ពី​ពេលកន្លងមក ។​
​ប្រភព​ដដែល​នោះ បាន​ឲ្យ​ដឹង​ទៀតថា លោក ហួរ សុផល ម្ចាស់​ផលិតកម្ម​ក្លា​ស៊ី​ក ដែល​ធ្លាប់​ដឹកនាំ​រឿង​“​បង​អើយ កុំ​ខ្លាច​អូន​អី​” ត្រូវបាន​កម្លាំង​នគរបាល នៃ​ក្រសួងមហាផ្ទៃ បញ្ជូន​មកកាន់​តុលាការ តាំងពីព្រឹក​ដោយ ជាប់​ពាក់ព័ន្ធ សង្ស័យថា បានចេញ​សែក​ចំនួន​២ ម៉ឺន​ដុល្លារ ដោយ​គ្មាន​សាច់ប្រាក់ ។​
​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង បន្តទៀតថា ម្ចាស់​ផលិតកម្ម​រូបនេះ ដែលជា​បងប្រុស​បង្កើត​របស់ តារា​សម្តែង សុគន្ធ អា​រី​យ៉ា បាន​ឆបោក និង​រំលោភសេចក្តីទុកចិត្ត ដោយ​បោក​ប​ញ្ឆេ​ត ជនរងគ្រោះ​ចេញ​សែក​មួយ ទៅ​ឲ្យ​ជនរងគ្រោះ ប៉ុន្តែ​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​១០​ខែតុលា ខាង​តុលាការ នៅ​មិនទាន់ បញ្ជាក់​ពី មូលហេតុ​ដើមចម ច្បាស់លាស់ ពី
​ការ​ឆបោក​របស់ លោក ហួរ សុផល និង​នីតិវិធី​យ៉ាងណា នៅឡើយ​ទេ ដោយ តុលាការ​គ្រាន់តែ​បញ្ជូន​ខ្លួន ទៅ​សាកសួរ និង​ចាត់វិធានការ​ទៅ តាមផ្លូវ ច្បាប់ ។​
​ម្ចាស់​ផលិតកម្ម​ក្លា​ស៊ី​ក​រូបនេះ ក៏​ធ្លាប់បាន​បោកបក់​ប៉ះពាល់ ព័ត៌មាន​អាស្រូវ​មិនតិច​ដែរ ដោយ​កាលពីពេល​ថ្មីៗ​នេះ ទើបតែ​លេចឮ​ព័ត៌មាន​ថា លោក​បានសម្រេច​ចិត្ត​បិទ ផលិតកម្ម​ដោយសារតែ ក្ស័យធន​មិនទាន់​ស្ងប់​ផង ក៏​ស្រាប់ តែ​ឃើញ​លេចមុខ​ម្ចាស់​ផលិតកម្ម​រូបនេះ ត្រូវបាន​តុលាការ​សាលា ដំបូង​ចាប់ ខ្លួន​ទៅ​សាកសួរ​បន្ថែម លើ​ពាក្យ
បណ្តឹង របស់​ជនរងគ្រោះ ។ ពាក់ព័ន្ធ​ករណីនេះ​អរិយធម៌​មិនអាច​ទាក់ទង​សុំ ការបំភ្លឺ​ពី​ដើមបណ្តឹង​បានទេ ព្រមទាំង​លោក​មេធាវី​ផងដែរ​៕ ដោយ​៖​ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya