ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » សំណុំរឿង​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តក្រចេះ ស្រវឹងធ្លាក់ភ្នែក​បើកឡាន​បុក​យុវជន​ម្នាក់​របួសធ្ងន់ ត្រូវ​កប់​រឿង​ចោល បណ្ដោយអោយ​ប្រធាន​មន្ទីរ​រូបនេះ​បន្ត​ពុករលួយ?

សំណុំរឿង​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តក្រចេះ ស្រវឹងធ្លាក់ភ្នែក​បើកឡាន​បុក​យុវជន​ម្នាក់​របួសធ្ងន់ ត្រូវ​កប់​រឿង​ចោល បណ្ដោយអោយ​ប្រធាន​មន្ទីរ​រូបនេះ​បន្ត​ពុករលួយ?

ក្រចេះ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ កាលពី​ថ្ងៃទី២២ខែ៨ ឆ្នាំ២០១៥ ម៉ោង​ហែល ៨យប់ លោក ហេង រ័ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តក្រចេះ ស្ថិតក្នុង​ភាពស្រវឹង​ជោគជាំ បាន​បើកបរ​រថយន្ត​យ៉ាង​លឿន​រេ​ពេញ ផ្លូវ​ហើយ​ទៅបុក​ចំ​យុវជន​ឈ្មោះ ប៉ឹង រតនា ធ្វើ​ឲ្យ​មាន​របួស​យ៉ាង ធ្ងន់ធ្ងរ ដោយ​ក្រពះ​ដាច់​រហែក និង ថ្លើម​បែកខ្ទេច រហូត​មន្ទីរពេទ្យក្រុង​ក្រចេះ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម។
ករណី​ខាងលើ មកដល់ពេលនេះ​ត្រូវបាន​កប់​សំណុំរឿង លែង​រវល់ ក្រោយពី​សមត្ថកិច្ច​បាន​ប្រគល់​រថយន្ត​អោយ​លោក ហេង រ័ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តក្រចេះ ដែលជា​ជនល្មើស​វិញ។ បញ្ហា​នេះ​ចាត់ទុកជា​ការរំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ជន​ធម្មតា​ប្រហែល​ចូល​គុក តែ​សំរាប់​រូបគាត់​ជាម​ន្ត្រី​មាន​បក្ខពួក បែរជា​រួច​ពី​សំណាញ់​ច្បាប់។ ហើយ​មកដល់ពេលនេះ​កំពុង​បន្ត​ដឹកនាំ​មន្ទីរ នឹង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងខ្លាំង​ថែមទៀត។
សូមបញ្ជាក់ ក្រោយ​មាន​ករណីនេះ​កើតឡើង លោក ហេង រ័ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តក្រចេះ នោះ មិន​ត្រឹមតែ​មិន​ជួយ​មើល​ជនរងគ្រោះ​ទេ ថែមទាំង​រត់គេចខ្លួន​បាត់ និង​មិន​ព្រម​បង្ហាញខ្លួន​ដើម្បី​ទទួលខុសត្រូវ ហើយ​ក្រោយមក​ទើប​គាត់​បាន​ចូលខ្លួន​ដោះស្រាយ។
ចំពោះ​ហើយ​ម៉ូតូ​កង់​មុខ​រាង​មូល​ឥឡូវ​កើតជា​លេខ៨ ឯ​រថយន្ត​បង្ក​បែក​កង់​ទៀតផង។ ចឹ​ង​អ្នក​រាល់គ្នា​ស្រមៃ​បន្តិច​មើល តើ​មនុ​ស្សរស់​ឬ​ស្លាប់? ប្រសិនបើ​រឿង​អយុត្តិធម៌​នេះ​កើត​ចំពោះ​អ្នក​ឬ​ក្រុមគ្រួសារ​អ្នក តើ​អ្នក​ឈឺចាប់​ឬទេ? ហើយ​អ្នក​គួរ​ដោះស្រាយ​របៀប​ណា? សូម​លើកដៃ​សំពះ​ទៅដល់​សមត្ថកិច្ច​ពាក់​ព័ទ្ធ​មេត្តាជួយ​ស្រាវជ្រាវ​ករណីនេះ​ឡើងវិញ៕

17098725_260336231058984_1430589047376057908_n 17103319_260336197725654_7733716633090417336_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya