ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដេក​ផ្កាប់មុខ​សន្លប់​ស្ដូកស្ដឹង​នៅលើ​ផ្លូវ

ប្រទះឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដេក​ផ្កាប់មុខ​សន្លប់​ស្ដូកស្ដឹង​នៅលើ​ផ្លូវ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៥ល្ងាច​ថ្ងៃទី០៨ មីនា ឆ្នាំ២០១៧ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរសរងគ្រោះ​ខាងលើ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះឡើយ​មាន​អាយុ​ប្រហែល​ជាង២០ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ ស៊េរី​ឆ្នាំ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 11BK-2643 ធ្វើដំណើរ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តែម្នាក់ឯង ។

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវបាន​ប្រទះឃើញ​ដេក​ផ្កាប់មុខ​សន្លប់​ស្ដូកស្ដឹង​នៅលើ​ផ្លូវ ហើយ​មិនមាន សាក្សី​ណាមួយ​បានដឹងថា បណ្ដាលមកពី​មូលហេតុ​អ្វី​ច្បាស់លាស់​នោះឡើយ ដែល​អ្នកខ្លះ​និយាយថា មកពី​បុរស​នោះ​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង ឯ​ខ្លះទៀត​និយាយថា គាត់​ត្រូវ​រថយន្ត​កៀរ​បណ្ដាលឱ្យ​ដួល បន្ទាប់មក រថយន្ត​បង្ក​នោះបាន​បើក​រត់គេច​ទៅ​បាត់ស្រមោល ។

ទោះបីជា​បែបណា នៅពេល​មាន​គ្រោះថ្នាក់​នេះ មិនមាន​រថយន្ត​ធុន​យក្ស​បើក​ឆ្លងកាត់​ដូច​សព្វដង ប្រសិនបើ​មាន​វិញ ជនរងគ្រោះ​និង​ត្រូវ​រថយន្ត​ទាំងនោះ​កិន​ខ្ទេច​មិនខានឡើយ ។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​នគរបាល ហៅ​រថយន្ត​សាមុយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាម ៕

5d8b1291-7552-47ee-9aae-15e345501b15 ea8a83b1-e595-4028-ab06-e7b08da1ebe0 f1cb54d3-8018-4970-95d7-f59686b22ddf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya