ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រុមគ្រួសារ​ជនសង្ស័យ​ស្រែកថា «អយុត្តធម៌​ណាស់» ក្រោយពី​ជនសង្ស័យ​រូបនេះ​បាន​ស្លាប់ ព្រោះ…

ក្រុមគ្រួសារ​ជនសង្ស័យ​ស្រែកថា «អយុត្តធម៌​ណាស់» ក្រោយពី​ជនសង្ស័យ​រូបនេះ​បាន​ស្លាប់ ព្រោះ…

ភ្នំពេញ ៖ នា​ថ្ងៃទី០៩ មីនា ឆ្នាំ២០១៧នេះ ថា​ពាក់ព័ន្ធ​ករណី​ដែល​កម្លាំង​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ខេត្តតាកែវ បាន​ដក​កាំភ្លើង​បាញ់​ទៅលើ​ជនសង្ស័យ​គ្រឿងញៀន​ម្នាក់ ខណៈ​បាន​តដៃ​ប្រុង​គេចខ្លួន ត្រូវបាន​ក្រុមគ្រួសារ​ជនសង្ស័យ​ស្រែកថា «អយុត្តធម៌​ណាស់» ក្រោយពី​ជនសង្ស័យ​រូបនេះ​បាន​ស្លាប់ ។
ប្រភព​ឱ្យដឹងថា ជនសង្ស័យ​ខាងលើ មានឈ្មោះ​ធឿន ទីន អាយុ២៦ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ផ្សារ​ថ្នល់​បត់ ក្នុងភូមិ​ត្រពាំងវែង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ (កន្លែងកើតហេតុ) ។

កម្លាំង​នគរបាល​បានធ្វើ​ការបាញ់​កូនប្រុស​គាត់ (ជនសង្ស័យ) បណ្តាលឱ្យ​ស្លាប់​នេះ គឺមាន​ភាពអយុត្តិធម៌ ព្រោះ​ពេលដែល​ចុះបង្ក្រាប​នោះ គឺ​កូនប្រុស​គ្មាន​ថ្នាំញៀន​ជាប់​នឹង​ខ្លួន​នោះទេ ។ មិនតែប៉ុណ្ណោះ ពេល​កូន​គាត់​រងរបួស​ទៅហើយ បែរជា​ប៉ូលិស​នៅតែ​ចាប់​កូន​ដាក់​ខ្នោះ​ទៀត នៅឯ​មន្ទីរ​ខេត្តតាកែវ ។ ដោយសារតែ​ខាង​មន្ទីរពេទ្យ​ខេត្ត មិនមាន​លទ្ធភាព​ជួយ​បាន ក៏​បញ្ជូន​បន្តទៅ​មន្ទីរ​នៅ​រាជធានី​ភ្នំពេញ តែ​អ្វីដែល​ធ្វើឱ្យ​គាត់​ជា​ឪពុក​ឈឺចាប់​នោះ គឺ​មិនឃើញ​ប៉ូលិស​ណា​ម្នាក់ ចេញមក​ទទួលខុសត្រូវ​ចំពោះ​ការបាញ់​កូន​គាត់​នោះ គឺ​គេច​បាត់អស់ ៕

283fed96-754c-4336-a05b-4700b052bd7b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya