ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​ម៉ោង២២និង៤០នាទី​យប់ ថ្ងៃទី៩ ខែ​មិនា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ៣ ក្រុម៣៩ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ​សួន បូរ៉ា ហៅ​ទី ភេទ​ប្រុស​អាយុ៣៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ។

នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​នេះ គឺ​កម្លាំង​នរគ​បាល​ប៉ុ​ស្ត៏​ស្រះចក​បាន​ជិះ​ល្បាត​ដើម្បី​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​មកដល់​ចំណុច​ផ្លូវ​រថភ្លើង ស្ថិតនៅក្នុង​ដី​បឹងកក់ ប្រទះឃើញ​ប្រុស​ខាងលើ​ឈរ​រ៉េ​រាល ដើម្បី​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ភ្លាមនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឆែកឆេរ​ឃើញ​មាន​ថ្នាំញៀន​ចំនួន១២កញ្ចប់​តូចធំ នៅជាប់​និង​ខ្លួន ក៏បាន​នាំខ្លួន​មក​ប៉ុ​ស្ត៏​ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​បាន​គ្រឿងញៀន​ចំនួន១២កញ្ចប់​តូចធំ ទូរស័ព្ទ១គ្រឿង និង លុយ១៥ដុល្លារ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ចូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នរគ​បាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕

85424f2b-f398-4720-a5dd-2f208dba6e84 e9cfca2e-92b2-44ab-a17f-168362428cb3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya