ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » បុរស​ល្មោ​កាម​ម្នាក់ប្រើល្បិច​អោយ​លុយ​បង​ទិញ​នំ​ដើម្បី​ចាប់រំលោភ​ប្អូន

បុរស​ល្មោ​កាម​ម្នាក់ប្រើល្បិច​អោយ​លុយ​បង​ទិញ​នំ​ដើម្បី​ចាប់រំលោភ​ប្អូន

​កំពត ៖ កុមារី​អាយុ ៦ ឆ្នាំ​ម្នាក់​ត្រូវ​បុរស​ល្មម​កាម​ចាប់រំលោភ ខណៈ​បុរស​រូបនោះ បានអោយ​លុយ​ទៅ​បងប្រុស របស់​ក្មេងស្រី​រងគ្រោះ​ចំនួន ៥០០ រៀល ទៅ​ទិញ​នំ​ហូប​ដើម្បី​មានឱកាស​ចាប់រំលោភ​ប្អូន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​កោះ​ម៉ាក់​ប្រាំង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច​។​

​សមត្ថកិច្ច​បាន ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពីបទ​ធ្វើ​សកម្មភាព ចាប់រំលោភ​កុមារី​អាយុ ៦ ឆ្នាំ​ម្នាក់ មិនបាន​សម្រេច ដែល​ជនសង្ស័យ​ឈ្មោះ ត្រោក ដន អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ កោះ​ម៉ាក់​ប្រាំង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​សារភាពថា ខ្លួន​ពិតជា​មានបំណង ចង់​រំលោភ​កុមារី​រងគ្រោះ​មែន តែ​មិនទាន់​បានសម្រេច នៅឡើយ​ទេ ព្រោះ​បងប្រុស​របស់​នាង​មក​ទាន់ ក៏​បែកការណ៍ និង​ផ្អើល​ដល់​អ្នកភូមិ និង​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន ក៏​ចុះ​ឃាត់ខ្លួន​តែម្តង​។
​មុនពេល​កើតហេតុ ជនសង្ស័យ បាន​ហុច​លុយ​ចំនួន ៥០០ រៀល​ដល់​បងប្រុស កុមារី​រងគ្រោះ ដែលមាន​អាយុ​ប្រហែល ៨ ឆ្នាំ ឱ្យទៅ​ទិញ​នំ នៅ​តូប​មួយកន្លែង​ក្នុងភូមិ​។ ក្រោយពី​ទិញ​នំ​រួច បងប្រុស​របស់​ក្មេងស្រី​រងគ្រោះ វិលត្រឡប់​មកវិញ ស្រាប់តែ​ឃើញ​ជនសង្ស័យ កំពុង​សង្កត់​រំលោភ​ប្អូនស្រី របស់ខ្លួន នៅក្នុង​ផ្ទះ ទើប​ស្រែក​ឆោឡោឡើង ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​។
​    ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​ធ្វើការ​សាកសួរ និង បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya