ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​មុខសញ្ញា​ចោរប្លន់

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​មុខសញ្ញា​ចោរប្លន់

ខេត្តកំពត ៖ កាលពី​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៧ ដោយ​អនុវត្តតាម​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកំពត កម្លាំង​ប៉ុស្តិ៍​នគរ​រដ្ឋបាល​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មានជ័យ ស្រុក​ឈូក បាន​ចាប់​មុខសញ្ញា​ចោរប្លន់​ប្រដាប់អាវុធ កាលពី​ឆ្នាំ១០១៥និង​ឆ្នាំ២០១៦កន្លងមក​យ៉ាងសកម្ម ស្ថិត​លើ​ភូមិសាស្ត្រ​ក្នុង​ខេត្តកំពត រួមមាន ស្រុក​ឈូក ស្រុក​ដងទង់ ស្រុក​បន្ទាយមាស និង​ស្រុក​អង្គរជ័យ។

ចំណែកឯ​សកម្មភាព​ក្រុម​ជនសង្ស័យ​ទាំងនេះ ធ្វើ​សកម្មម្តងៗគឺ​យក​ដើមឈើ​ដាក់​កាត់​ផ្លូវលំ មិនអោយ​ម៉ូតូ​ជនរងគ្រោះ​ទៅមុខ​មិន​រួច ក្រោយមក​ប្លន់​យក​ម៉ូតូ​អ្នក​មកពី​ហូប​ការ​គេ ដែល​ស្ថិត​ភូមិសាស្ត្រ​នៃ​ស្រុក​ខាងលើ ក្រោយមក​នៅ​ឆ្នាំ2016 កន្លងមក​ករណីនេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ចាប់ខ្លួន បាន​គូរ​កន​ជនល្មើស​ចំនួន ០២នាក់ និង​ដកហូត​អាវុធ​ចំនួន ០១ដើម និង​សំភារៈ​មួយចំនួន​ហើយ។

ដោយឡែក​ជនល្មើស​ម្នាក់​នេះត្រូវបាន​សមត្ថកិច្ច​ខ្លួន​តាម​ប្រ​ម៉ាញ់​ជា​យូរណាស់​ហើយខណៈ​កន្លងមក​បានគេច​ខ្លួន​មួយរយៈ​ធំគឺ​ឈ្មោះកឹមចេកភេទ​ប្រុសអាយុ៣៤ឆ្នាំនៅ​ភូមិ​ដងទង់ឃុំ​ដំបូក​ខ្ពស់ស្រុក​អង្គរជ័យ។បច្ចុប្បន្ន​ជនល្មើស​កំពុង​កសាង​សំណុំរឿងដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕16996102_1851274265084701_1384194245550705251_n 17190519_1851274285084699_2540185646793504538_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya