ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ សាក​កម្លាំង​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់

ឡាន​និង​ម៉ូតូ សាក​កម្លាំង​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់

ស្វាយរៀង៖ កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ​លេខ១ នៅ​ចន្លោះ​គីឡូម៉ែត្រ ១៤០-១៤១ ស្ថិតនៅ​ភូមិ លៀប  ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។ រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ ដែល​គេ​ស្គាល់​ជា​របស់ លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្តស្វាយរៀង​ម្នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក ស្រុក​ស្វាយទាប ដើម្បី​សង្គ្រោះ ។

បុរស​ដែល​ជិះ​ម៉ូតូ រងរបួស​ធ្ងន់​មានឈ្មោះ ឡាយ សុខ​ណា អាយុ២១ឆ្នាំ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​ទទារ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខណៈ​បើក​ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ស៊េរី​ឆ្នាំ២០១៦ ពាក់​ស្លាក​លេខ ស្វាយរៀង ១F-១០៣១  ខូចខាត​យ៉ាងដំណំ ។ ចំណែក​អ្នកបើករថយន្ត​មានឈ្មោះ ចាន់ ភក្ដី អាយុ២៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ។

មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ហុងដា​សេ១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ដោយ​ធ្វើដំណើរ​ពី​លិចទៅ​កើត (ពាក់មួក​សុវត្ថិភាព) មកដល់​កន្លែងកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក Ford Ranger ពាក់​ស្លាក​លេខ រដ្ឋ ១២២-០៤២៨8 ពណ៌​ស ដែល​បើក​បញ្ច្រាស​គ្នា ពី​កើ​តទៅ​លិច យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ បែកក្បាល​ហូរឈាម​សន្លប់​និង​កន្លែង ។ ក្រោយមក​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ របស់​មន្ទីរពេទ្យ​បង្អែ​ល​ស្រុក​ស្វាយទាប ជួយសង្គ្រោះ និង​ដឹក​មកកាន់​មន្ទីរពេទ្យភ្លាមៗ ៕

67523fed51aaeea4ac75c668ddbd0367 that-0105 that-0106

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya