ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​អាយុ៤ឆ្នាំ​ម្នាក់ ត្រូវបាន​បុរស​មាន​ប្រពន្ធ​កូន​ហើយ​ចាប់រំលោភ​រហូត​បានសម្រេច៤ដង

ក្មេងស្រី​អាយុ៤ឆ្នាំ​ម្នាក់ ត្រូវបាន​បុរស​មាន​ប្រពន្ធ​កូន​ហើយ​ចាប់រំលោភ​រហូត​បានសម្រេច៤ដង

ខេត្តកំពង់ស្ពឺ ៖ ដោយ​ខាង​ជំនាញ​បាន​បូកសរុប​របាយការណ៍​ប្រចាំខែ​បញ្ជូន ទើប​បែកធ្លាយ​រឿង​ករណី​ក្មេងស្រី​អាយុ៤ឆ្នាំ​ត្រូវបាន​បុរស​វ័យ​ជាង៣០ឆ្នាំ​ចាប់រំលោភ​សម្រេច​រហូតដល់​ទៅ៤ដង​ឯណោះ  នៅ​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ។

ក្មេងស្រី​អាយុ៤ឆ្នាំ​ម្នាក់​ត្រូវបាន​បុរស​មាន​ប្រពន្ធ​កូន​ហើយ​ចាប់រំលោភ​រហូត​បានសម្រេច៤ដង ខណៈដែល​ម្តាយ​ឪពុក​របស់​ក្មេងស្រី​ទៅ​បំពេញការងារ ក្រោយ​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​រំលោភ​បានសម្រេច​ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល ហើយ​ម្តាយ​ឪពុក​ក្មេងស្រី​រងគ្រោះ​បានដាក់​ពាក្យ​ប្តឹង​នគរបាល​ឱ្យ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។
ក្មេងស្រី​អាយុ៤ឆ្នាំ​ដែល​ត្រូវ​បុរស​មាន​ប្រពន្ធ​កូន​ចាប់រំលោភ​នោះ​មាន​ម្តាយ​ឈ្មោះ​ម៉ឺន ចាន់នី អាយុ២៩ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ឪពុក​ឈ្មោះ កៃ ប៊ុនធឿន អាយុ៣១ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ  ។ ចំណែក​ជនល្មើស​ឈ្មោះ ខៀវ សុខន អាយុ៣២ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ក្រសាំង ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧ​ដុ​ង្ដ ខេត្តកំពង់ស្ពឺ ។
នៅ​មុនពេល​កើតហេតុ គឺ​រូបនាង​និង​ប្តី​បាន​ចេញទៅ​បំពេញការងាររៀងៗខ្លួន ដោយ​ទុក​កូនស្រី​ឱ្យនៅ​ជាមួយ​ឪពុកមា​ឈ្មោះ​ម៉ឺន គង្គា អាយុ២៧ឆ្នាំ។ ពេលនោះ​ឪពុកមា​កំពុងតែ​រវល់​ផង ក៏​ស្រាប់តែ​កូន​របស់​នាង​ត្រូវបាន​ជនសង្ស័យ​ល្បួង​នាំយកទៅ​រំលោភ​នៅក្បែរ​ផ្ទះ​របស់​ជនសង្ស័យ​រូបនោះ​រហូត​បានសម្រេច​ជាច្រើន​ដង។
ប្រភព​បាន​បន្តទៀតថា ក្រោយពេល​មកពី​ធ្វើការ​ងារ​វិញ​មិនឃើញ​កូនស្រី ក៏​នាំគ្នា​ដើរ​ក​រហូតដល់​ម៉ោង៧និង៤០នាទី​យប់ ថ្ងៃទី២៨ កុម្ភៈ ទើប​រកឃើញ​ដោយមាន​ការ​ភ័យ​ផង និង​រន្ធត់ចិត្ត​ផង​នោះ មិនបាន​ដាក់ពាក្យ​បណ្តឹងភ្លាមៗនោះទេ ទើប​នៅ​ព្រឹក​ថ្ងៃទី០១ មីនា ទើប​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តកំពង់ស្ពឺ ដើម្បី​ឱ្យជួយ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ខាន​តែ​បាន។
លោក ស៊ិន សា​ផេ​ន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា លោក​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ឪពុក​ក្មេងស្រី​រងគ្រោះ​តាំងពី​ថ្ងៃទី០១ មីនា មកម្ល៉េះ ហើយ​នៅ​ព្រឹក​ថ្ងៃទី០៧ មីនា នេះ លោក​បាន​ស្នើសុំ​យោបល់​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ចេញ​ដីកា​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ៤ឆ្នាំ​បានសំរេច៤ដង ហើយ​រត់គេចខ្លួន​បាត់​នោះ ៕6a0d388d-782a-4452-b447-4e8f833095e5

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya