ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » យុវជន២ក្រុម បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ចាស់ដៃ បណ្ដាល​ឲ្យ​រងរបួស​ចូល​ពេទ្យ​ទាំងសងខាង

យុវជន២ក្រុម បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ចាស់ដៃ បណ្ដាល​ឲ្យ​រងរបួស​ចូល​ពេទ្យ​ទាំងសងខាង

ភ្នំពេញ៖ ហេតុការណ៍​នេះ បានកើត​ឡើង​កាលពីរ​វេលា​ម៉ោង៧និង៥០នាទី​យប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុច​សួនច្បារ​ក្នុង​បុរី​ពិភពថ្មី​ចំការ​ដូង ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យុវជន២ក្រុម បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ចាស់ដៃ បណ្ដាល​ឲ្យ​រងរបួស​ចូល​ពេទ្យ​ទាំងសងខាង ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ដង្កោ​ទាំង២ក្រុម និង​ម៉ូតូ២គ្រឿង ។

យុវជន​ដែល​ឃាត់ខ្លួន​បាន ទាំង២ក្រុម​នោះ​មានឈ្មោះ ១ ឈ្មោះ ធូ សុភា ភេទ​ប្រុស អាយុ១៧ មុខរបរ​សិស្ស​ស្នាក់ នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រងរបួស​ធ្លាយ​ថ្លា​ល់​និង​ត្រចៀក​ហូរឈាម​ស្រោច​ខ្លួន​ត្រូវបាន​សម្ថ​ត​កិច្ច​ខ​ឃាត់ខ្លួន​វិញ។ ២ ឈ្មោះ ហេង តេង ភេទ​ប្រុស​អាយុ២០ឆ្នាំ​មុខរបរ​សិស្ស ស្នាក់នៅ​ចវា​មួយ​គ្នា​រងរបួស​បែកក្បាលរ​ង​របួសធ្ងន់​បញ្ចូនទៅ​មន្ទី​រពេទ្យ​បាយ​ន័​សង្គ្រោះ។

ចំណែក​យុវជន​ដែល​មក​បង្ក​មាន​គ្នា​បីនាក់៖ ១.មានឈ្មោះ ម៉ៅ សុផាត​រ៉ូ​សា ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រងរបួស​បែកក្បាល​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​មន្ទី​ពេទ្យ, ២.ឈ្មោះ ស៊ុំ សុវណ្ណរ​ត្ន័ ភេទ​ប្រុស អាយុ១៧ មុខរបរ​កម្មករ​ធ្វើ​រោងបុណ្យ ស្នាក់នៅ ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រងរបួស​ដៃ​ខាងឆ្វេង ស្រាល និង ៣.ឈ្មោះ ភារ​ម្យ បុព្វ​តា ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី ផ្លូវ​លេខ៣ ផ្ទះ​លេខ១៥៣ ភូមិ​សំបួរ សង្កាត់​ដង្កោ​ខណ្ឌដង្កោ​អត់​មាន​រងរបួស​ត្រូវបាន​បាន ដោះលែង​ដោយសារតែ​ខ្លាច​អំណាច​បុណ្យ​ស​ក្ត័​មន្ត្រី​យោធារ​ម្នាក់​ដែលជា​ឪពុក​ជនបង្ករ។

សមត្ថកិច្ច​បានអោយដឹង​ថា​យុវជន​ទាំង២ក្រុម​ធ្លាប់​វាយ​គ្នា​ម្ដងមកហើយ​កាលពី​ថ្ងៃទី៦មិនា​ដោយសារ​ខាង​ដែលមាន​គ្នា៣នាក់​ជិះ​ម៉ូតូ​ប៉ះ​ខាង២នាក់​លុះដល់​ថ្ងៃកើតហេតុ​ខាងលើ​ក្រុង​យុវជន​ដែលមាន​គ្នា២នាក់​ចូលមកក្នុង​បុរី​ភព​ថ្មី​មក​ហូប​មីឆា​ស្រាប់តែ​ខាង​យុវជន​ដែលមាន​គ្នា៣នាក់​ឃើញ​ក៏បាន​ស្ទុះ​ទៅ​វាយ​ទើប​មានការ​វាយ​គ្នា​ទៅវិញទៅមក​បណ្ដាល​ឲ្យ​រងរបួស​ទាំងសងខាង​ទៅ​ពេទ្យ​រៀងខ្លួន៕

pheara-1 pheara-2 pheara-3 pheara-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya