ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

(ភ្នំពេញ)៖ នៅវេលា​ម៉ោង០២និង៣០នាទី​រសៀល​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈានទៅដល់​ការចុះ​ប​ង្ក្រោ​ប​ជាក់ស្ដែង ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន២នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត​បាន​ថ្នាំ​ក្រាម​ស​ថ្លា១៧កញ្ចប់​តូច (សង្ស័យ​ជា​ថ្នាំញៀន) នៅ​ចំណុច​បន្ទប់​ជួល​លេខ១០ ក្រុម២៤ ភូមិ​ព្រែក​តា​ឡុង៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី១៖ ឈ្មោះ ណូ​ក វ៉ាន់ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ស្ទាំង ឃុំ​អង្គររាជ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង(ជួញដូរ) និង​ជនសង្ស័យ​ទី២៖ ឈ្មោះ លាង ឆូ​យ ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ បន្ទប់​ជួល​ជាមួយគ្នា មាន​ស្រុកកំណើត​ភូមិ​សំប៉ាន ឃុំ​ព្រែក​អំពិល ស្រុក​ស្អាង ខេត្តកណ្ដាល(ជួញដូរ) និង​ដកហូត​បាន​ថ្នាំ​ក្រាម​ស​ថ្លា១៧កញ្ចប់​ថង់​តូច(សង្ស័យ​ជា​ថ្នាំញៀន) និង​ទុយោ​ជ័រ១កំណត់ នៅក្នុង​បន្ទប់​ជួល របស់​ជនសង្ស័យ​ទាំង២នាក់៕

fn-2017-03-08-16-46-03-0 fn-2017-03-08-16-46-03-1 fn-2017-03-08-16-46-09-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya