ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អសីលធម៌! ពេទ្យ​ម៉ាឡេស៊ី វះ​យក​គ្រឿងក្នុង​ពលករ​ខ្មែរ ខណៈ​បុរស​រងគ្រោះថ្នាក់​បាត់បង់​ជីវិត

អសីលធម៌! ពេទ្យ​ម៉ាឡេស៊ី វះ​យក​គ្រឿងក្នុង​ពលករ​ខ្មែរ ខណៈ​បុរស​រងគ្រោះថ្នាក់​បាត់បង់​ជីវិត

ភ្នំពេញ៖ កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅ​ស្រុក​ទី​រាំ ខេត្ត​ជូ​រូបា​រ៉ូ ប្រទេស​ម៉ាឡេស៊ី មាន​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ តើ​ត ក្រី​យ៉ា ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​គ្រោះថ្នាក់​បាត់បង់​ជីវិត ដោយ​ធ្លាក់​ពីលើ​ដំបូល​រោងចក្រ កំពស់១២ម៉ែត្រ។ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ខាងលើ លោក តើ​ត ក្រី​យ៉ា ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ មួយថ្ងៃ​ក្រោយមក នៅ​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ សាកសព​ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ ដោយមាន​ការ​រុំ​ក្រណាត់​រួចជាស្រេច។

ឪពុក​របស់​ជនរងគ្រោះ​ឈ្មោះ ម៉ាន់ កើត បាន​បើក​ក្រណាត់​មើល​សព​របស់​កូនប្រុស ក៏បាន​ឃើញ​ស្នាម​វះ​យក​គ្រឿងក្នុង និង​មាន​សភាពស្រាល។

ករណីនេះ​មិនមែនជា​ករណី​លើក​ទី១នោះទេ របស់​ពេទ្យ​ម៉ាឡេស៊ី ហើយ​ប្រជាពលរដ្ឋ​ភូមិ​ឈើទាល​ភ្លោះ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ថោកទាប​អសីលធម៌​ខាងលើនេះ។

សូមបញ្ជាក់​ផងដែរ​ថា លោក តើ​ត ក្រី​យ៉ា មាន​អាយុ២៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ។ ទើបតែ​រៀបការ​បាន​ជាង១ឆ្នាំ ហើយ​សព្វថ្ងៃនេះ​ប្រពន្ធ​របស់លោក​មាន​ផ្ទៃពោះ៦ខែ​ផងដែរ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា ៕

17098270_1842400186034138_2930260795795810918_n 17156291_1842400129367477_2323570675107867406_n 17191230_1842400202700803_8623708414158370756_n 17191464_1842400139367476_141055369294404595_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya