ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អ្នកបើក​តាក់ស៊ី​ថៃ​ម្នាក់ លូកលាន់​កេរ្តិ៍ខ្មាស​នារី​ខ្មែរ

អ្នកបើក​តាក់ស៊ី​ថៃ​ម្នាក់ លូកលាន់​កេរ្តិ៍ខ្មាស​នារី​ខ្មែរ

អន្តរជាតិ ៖ កាលពី​ថ្ងៃទី៧ មីនា ឆ្នាំ២០១៧ អ្នកបើក​តាកស៊ី​ថៃ​ម្នាក់ បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់​សុដន់​នារី​រង​គ្រោះជា​ជនជាតិខ្មែរ​ម្នាក់ ពិតមែន ព្រោះ​រូបគេ​ជឿថា​នាង​មិន​ហ៊ាន​ប្តឹង​ទេ ដោយសារ​នាង​គ្រាន់តែ​ជា​ជន​ចំណាកស្រុក​ម្នាក់។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​វេ​ប​សាយ​កូ​កូ​ណាត់​របស់​ថៃ ។

ជនល្មើស​ជា​អ្នកបើក​តាក់ស៊ី​រូបនេះ មានឈ្មោះ Thaworn Rammakien អាយុ ៤៨ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ចន្ទ ក្រោយពេល​វីដេអូ​ឃ្លី​ប​នៃ​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស​នេះ​ថត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ដដែល ត្រូវបាន​បង្ហោះ និង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង មាន​អ្នក​ចុច​មើល​យ៉ាងច្រើន​រួចមក។ ជននេះ​បាន​សារភាពថា​ខ្លួន​បានធ្វើ​សកម្មភាព នៅពេល​ដឹក​នារី​រងគ្រោះ​និង​មិត្តភក្តិ​របស់​នាង ទៅកាន់​មន្ទីរពេទ្យ​មួ​ួ​យ​កន្លែង នៅក្នុង​ខេត្ត​សាមុត​ប្រា​កាន។

យោងតាម​ការ​ឲ្យ​ដឹង​ពី​ជនរងគ្រោះ​ដែល​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ នាង​និង​មិត្ត​របស់​នាង​បាន​ឡើង​ជិះ​តាក់ស៊ី​នៅ​តំបន់ Bang Pu។ អំឡុងពេល​កំពុង​ជិះ​នោះ អ្នកបើក​តាក់ស៊ី​បាន​ប្រាប់​នាង​ឲ្យ​ហ៊ុ​ច​ដៃ​មក​ឲ្យ​គេ​មើល និង​ប្រាប់ថា​គេ​ចេះ​ទាយ។ ផ្ទុយទៅវិញ បន្ទាប់ពី​ហ៊ុ​ច​ដៃ​រួច គេ​បែរជា​ទាញ​ដៃ​នាង​ជាប់ ហើយ​លូកដៃ​ម្ខាង​ចូលទៅក្នុង​អាវ​របស់​នាង។ ចំណែក​មិត្ត​នារី​រងគ្រោះ ឃើញ​ដូចនេះ ភ័យ​តក់ស្លុត​យ៉ាងខ្លាំង រួច​ក៏បាន​ទាញ​ទូរស័ព្ទដៃ​ថត​វីដេអូ​ឃ្លី​ប​តែម្តង។

នារី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​ខាង​សមត្ថកិច្ច​ថៃ​ថា ក្នុងពេល​កើតហេតុ នាង​មិន​ហ៊ាន​តបត​ទេ ព្រោះ​ខ្លាច​ជនល្មើស​ប្រើ​អំពើហិង្សា​មកលើ​នាង។

គួរ​ឲ្យ​ដឹងថា ចុងក្រោយ​អ្នកបើក​តាក់ស៊ី​នោះ ត្រូវបាន​ជាប់ទោស​ពីបទ​បំពាន​ផ្លូវភេទ ដែល​អាច​នឹងត្រូវ​ជាប់​គុក​ដល់​ទៅ១០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២ម៉ឺន​បាត។ នេះ​បើតាម​ប្រភពព័ត៌មាន Thairath បាន​រាយការណ៍៕

vdke

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya