ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ខ្មែរ៣នាក់ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ ជាប់ពន្ធនាគារ​ជាង​មួយឆ្នាំ រឿង​ឆ្លងដែន​ខុសច្បាប់

ពលរដ្ឋ​ខ្មែរ៣នាក់ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ ជាប់ពន្ធនាគារ​ជាង​មួយឆ្នាំ រឿង​ឆ្លងដែន​ខុសច្បាប់

(ឧ​ត្ត​រ​មានជ័យ)៖ កម្លាំង​អាជ្ញាធរ​ថៃ បា​នប​ញ្ចូ​ន​ពលរដ្ឋ​ខ្មែរ​ចំនួន៣នាក់ ចូល​តាម​ច្រក​អន្តរជាតិ​ក្បាល​អូរ​ស្វាយ ស្ថិតនៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈម​ជាមួយ​ខាង​ថៃ ខេត្ត​សិរី​សាកេ​ត ក្រោយ​ជាប់ពន្ធនាគារ​ថៃ អស់​រយៈពេល​ជាង​មួយឆ្នាំ ពីបទ​ឆ្លងដែន​ខុសច្បាប់ នា​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ ។

ពលរដ្ឋ​ខ្មែរ​ខាងលើ ត្រូវបាន​កម្លាំង​ទាហាន​ថៃ ចាប់ខ្លួន​កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ។ ទី១.មានឈ្មោះ ឆៃ លី អាយុ៥១ឆ្នាំ រស់នៅ​ភូមិ​សាលា​ដែង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ទី២.ឈ្មោះ សុន ម៉េង អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​បាកាន ឃុំ​សំរោង ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ និង​ទី៣.ឈ្មោះ ហ៊​ន ហាក់ អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រ​ឡូ​វ ឃុំ​អម​ឡែ​ង ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ៕

fn-2017-03-08-09-51-45-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya