ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ធ្វើជា​នារី​កំដរ​ភ្ញៀវ​តាម​បៀរ​ហ្កា​ឌិន ខារ៉ាអូខេ ព្រោះតែ​អ្វី​ទៅ..?

ធ្វើជា​នារី​កំដរ​ភ្ញៀវ​តាម​បៀរ​ហ្កា​ឌិន ខារ៉ាអូខេ ព្រោះតែ​អ្វី​ទៅ..?

ភ្នំពេញ៖ មិនមែន​នារី​ទាំងអស់សុទ្ធតែ​ចង់​ធ្វើការ​កន្លែង​នេះ​ទេតែ​អាច​បណ្ដាលមកពី​កត្តា​មួយចំនួន​បង្ខំ​ឲ្យ​ពួកនាង​ចាប់​របរ​នេះ។ស្ដាប់​ការរៀបរាប់ខ្លះៗរបស់​នារី​ដែល​ប្រឡូក​ក្នុង​ជីវិត​អាជីព​ពេល​រាត្រីដើម្បី​ដឹង​ពី​ហេតុផលដែល​សារព័ត៌មាន​បានធ្វើ​បទសម្ភាសន៍៖

សម្បុរ​ស្រអែម រាង​ស្វែ​ល តូច​ច្រឡឹង រី​យ៉ា [ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ វ័យ ២០ឆ្នាំ ជា​អ្នកធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​មួយ ម្ដុំ​ទួលគោក​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​កញ្ញា​ជា​កម្មការិនី​រោងចក្រ​មួយរូប ព្រោះ​ត្រូវការ​លុយ​បន្ថែម​កញ្ញា​ក៏​សម្រេចចិត្ត​មក​ធ្វើ​នៅ​កន្លែង​សប្បាយ​នេះ។

រី​យ៉ា បាន​បង្ហើប​សម្តីមួយៗ ជាមួយ​ទឹកមុខ​បែប អៀនប្រៀន​ថា “មិត្ត​ភ័ក្ដិ​ឲ្យ​យោបល់​ថា បើ​ត្រូវការ​លុយ​មែន​ឲ្យ​ខ្ញុំ​ទៅធ្វើ​ការ​ហាង​ខារ៉ាអូខេ​ជាមួយ​គេ​ទៅ គ្រាន់​បាន​លុយ​ធីប​បន្តិចបន្តួច។ ហើយ​ខ្ញុំ​ក៏​មក​ធ្វើ។ វា​មិនល្អ​ទេ​ដែល​ខ្លួន​ស្រី មក​ធ្វើជា​នារី​កំដរ​ភ្ញៀវ​នោះ តែបើ​យើង​ត្រឹមត្រូវ​ក៏​គ្មាន​នរណា​ហ៊ាន​ថា​អី​យើង​ដែរ។ ខ្ញុំ​ជួន​មក​ធ្វើ​ជួន​អត់។

មាន​ប្រវត្តិ​ជា​កម្មការិនី រោងចក្រ​ដូចគ្នា ស្រី​ល័ក្ខណ៍ បាន​ចូលធ្វើការ​នៅ​ហាង​បៀរហ្គាឌិន​មួយ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង។ កញ្ញា​បាន​និយាយថា ពីមុន​នាង​មិនដែល​គិត​ចង់​ធ្វើការ​នឹង​ឡើយ ព្រោះ​យល់ថា​ជា​ការងារ​មិនសូវ​ល្អ ប៉ុន្តែ​ដោយ​ចង់​សាកល្បង កញ្ញា​បានសម្រេច​ចិត្ត​ចូលធ្វើការ។ “ទោះ​ដឹងថា​មិនល្អ តែ​ខ្ញុំ​នៅតែ​ចង់​ប្រឡូក។ ពេល​ខ្ញុំ​ចេញពី​ធ្វើការ ខ្ញុំ​ឃើញ​តាម​ហាងនារីៗស្លៀកពាក់​ធ្វើ​មុខស្អាតៗ ណាមួយ​ខ្ញុំ​មាន​បងស្រី​ជីដូនមួយ​ធ្វើការ​នឹង​ដែរ ក៏​ធ្វើ​នឹង​គេ​ទៅ។

ចំណែក​កញ្ញា លីដា ជានា​រី​នៅ​ហាង​បៀរហ្គាឌិន ម្ដុំ​ក្បាលថ្នល់​បាន​ឲ្យ​ដឹងថា កញ្ញា​បានទទួល​ការស្នើសុំ​ឲ្យ​ជួយ​ពី​ម្ចាស់​ហាង ដែលមាន​ស្រុកភូមិ​ជាមួយគ្នា។ “បច្ចុប្បន្ន​ខ្ញុំ​កំពុង​រៀន​ដេរ​ម៉ូត​សំលៀកបំពាក់ ហើយ​ខ្ញុំ​មក​ធ្វើការ​នៅទីនេះ ក្នុងនាម​ជា​អ្នក​ជួយ​មើល​ការខុសត្រូវ​ភ្ញៀវ។ តែ​ពេលខ្លះ​ខ្ញុំ​ក៏​ជួយ​កំដរ​ភ្ញៀវ​ដែរ។

ដោយឡែក អា​នី ធ្វើការ​នៅ​ហាង​ម្ដុំ​សែន​សុខ និយាយថា កញ្ញា​មក​ធ្វើ​ការងារ​កំដរ​ភ្ញៀវ ដោយសារ​ពិបាក​រក​ការងារ​ធ្វើ ហើយ​បើ​រកបាន​នោះ កញ្ញា​នឹង​ឈប់​ធ្វើ។ “ដោយសារ ការងារ​មុន​ប្រាក់ខែ​តិច ខ្ញុំ​សុំ​គេ​ឈប់ ហើយ​នេះ​គ្រាន់តែ​ជាការ​ងារ​ជួយ​រួច​មួយគ្រា។ ខែក្រោយ​ខ្ញុំ​នឹង​ឈប់ ព្រោះ​ខ្ញុំ​បាន​ជាប់​ជា​បុគ្គលិក​ទីផ្សារ​ចុះ​តាម​ខេត្ត ផ្នែក​ចែកចាយ​ផលិតផល​ឡេ​លាប​ស្បែក។

មាន កត្តា​ជាច្រើន​ទៀត ដែល​អន្ទងនារីៗ ឲ្យ​ចូលធ្វើការ​តាម​កន្លែង​កម្សាន្ត​ទាំងនេះ តែ​យ៉ាងណា​ទាំង​ប៉ុន្មាន​ខាងលើ ជាការ​លើកឡើង​ពិត របស់​ពួ​គាត់៕

kt

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya