ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » នារី​ស្អាត​ម្នាក់លោត​សម្លាប់ខ្លួន​ពីលើ​អគារផ្ទះសំណាក់កំពស់៥ជាន់ មូលហេតុ…

នារី​ស្អាត​ម្នាក់លោត​សម្លាប់ខ្លួន​ពីលើ​អគារផ្ទះសំណាក់កំពស់៥ជាន់ មូលហេតុ…

អន្តរជាតិ ៖ហេតុការណ៍​នេះបានធ្វើអោយ​មនុស្ស​ជាច្រើនដែល​បានឃើញ​ហេតុការណ៍មាន​ភាពរន្ធត់តកស្លុត​យ៉ាងខ្លាំងព្រោះ​ឃើញ​មនុស្ស​ធ្លាក់ពីលើ​អគារស្រស់ៗនៅ​និង​មុខ។

នារី​វ័យក្មេង ស្រស់ស្អាត​ម្នាក់ បាន​លោត​សម្លាប់ខ្លួន​ពីលើ​អគារ ផ្ទះសំណាក់ ដែលមាន​កំពស់៥ជាន់ បោក​ក្បាល​ស្លាប់ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ ។ ការធ្វើអត្តឃាត​ដ៏​អាថ៌កំបាំង​នេះ បានកើត​ឡើង​ស្រប​ពេលដែល ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មិនា ជិត​ចូល​មកដល់ នៅ​អគារ​ផ្ទះសំណាក់​មួយកន្លែង ស្ថិតក្នុង​ទីក្រុង​បាងកក ។

បើតាម​សម្តី​របស់​អ្នក ធ្វើការ​ក្នុង​សណ្ឋាគារ បាន​និយាយប្រាប់​ប៉ូលិស​ថា គូរ​ស្នេហ៍​វ័យក្មេង​មួយគូរ បានមក​ជួល​អគារ​ផ្ទះសំណាក់ មួយ​បន្ទប់​ស្នាក់នៅ រយៈពេល​ពីរ​បី​ថ្ងៃ​មកហើយ ប៉ុន្តែ​នៅពេល​ល្ងាច ថ្ងៃទី៦ មិនា មិត្ត​ប្រុស​របស់​នាង បាន​ចេញទៅ​បាត់ ហើយ​គេ​មិនបាន​ឃើញ មិត្ត​ប្រុស​របស់​នាង ត្រលប់មក​អគារ​ស្នាក់នៅ​វិញ​នោះទេ ។ លុះ​ព្រឹក​ឡើង នារី​ជា​សង្សារ​បានធ្វើ​អត្តឃាត ដោយ​លោត​ពីលើ​អគារ​សម្លាប់ខ្លួន​តែម្តង ដោយ​គេ​មិនទាន់​ដឹងថា មានរឿង​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​នោះទេ បានជា​ដល់​ថ្នាក់ លោត​ពីលើ​អគារ សម្លាប់ខ្លួន​បែបនេះ ។

ក្រោយពី​ការពិនិត្យ​សាកសព ប៉ូលិស​បានធ្វើការ សន្និដ្ឋានថា ហេតុការណ៍​នេះ​គឺជា​អំពើ​អត្តឃាត មិនមាន​សញ្ញាណ​ណាមួយ ដែល​បង្ហាញថា ជា​អំពើ​ឃាតកម្ម​ឡើយ ៕

g g1 g2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya