ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្លាប់៣នាក់ និង​របួស១១នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧

ស្លាប់៣នាក់ និង​របួស១១នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៧លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៣នាក់ របួសធ្ងន់៨នាក់ និង​របួសស្រាល៣នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍៧លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន៧គ្រឿង រថយន្ដ​ធុន​តូច​ចំនួន៤គ្រឿង, និង​អ្នក​ថ្មើរជើង២នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន៣លើក, ងងុយដេក១លើក, មិន​គោរព​សិទ្ធ២លើក និង​បត់​គ្រោះថ្នាក់១លើក ។

សូមបញ្ជាក់ថា រយៈពេល០៧ថ្ងៃ ចាប់ពី​ថ្ងៃទី០១ រហូតដល់​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន៦៤លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៣៣នាក់ របួសធ្ងន់​ចំនួន៥៧នាក់ និង​រងរបួស​ស្រាល​ចំនួន៣៧នាក់៕

9dfeca37-eaaf-4cbe-8e82-67728ce1266b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya