ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » នារី​វ័យក្មេង០២នាក់ ត្រូវ​ឡាន​សង្គ្រោះភ្លាមៗ មិនទាន់​ដឹង​យ៉ាង​នោះទេ…

នារី​វ័យក្មេង០២នាក់ ត្រូវ​ឡាន​សង្គ្រោះភ្លាមៗ មិនទាន់​ដឹង​យ៉ាង​នោះទេ…

ខេត្តកណ្ដាល៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស០២នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​រថយន្តបុក​ជាមួយ​ម៉ូតូ​ខណ:ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី៧ ខែ​មិនា ឆ្នាំ២០១៧ វេលា​ម៉ោង៤និង១៥នាទី​ព្រឹក ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៤-៤៥ ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នករងគ្រោះ(ជិះ​ម៉ូតូ)ដោយសារ​រថយន្តបុក​មាន​ចំនួន​ពីរ​នាក់(របួសធ្ងន់)មានឈ្មោះ​ដូចខាងក្រោម​ទី១-ឌី ដា​នី ភេទ​ស្រី ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មុខរបរ​កម្មការិនី​រោងចក្រ​សូន​ឩ​ស្សា​ហ​កម្ម​សំរោង​ធំ(រ​បូស​ធ្ងន់) ។ទី២-ហេង ផល្លា ភេទ​ស្រី​អាយុ២៤ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​រាំ​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។ ជិះ​ម៉ូតូ​គុប​ជ្រុង​ពណ៌​ខៀវ​ពាក់​ផ្លាក​ភ្នំពេញ​1AC 5312(ជិះ​ឌុប​គ្នា​ពីរ​នាក់) ចំណែកឯ​រថយន្ត​បង្ក​ម៉ាក HYUNDAI ព​ណ៌ស មាន​ស្លាក​លេខ​ភ្នុំពេញ 3D-0397(អ្នកបើកបរ​គេចខ្លួនបាត់)ក្រោយ​កើតហេតុ ។

សមត្ថកិច្ច​បាន​បន្តថា(នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង)ដូចខាងលើ រថយន្ត​បង្ក​បើក​ចេញពី​អ្នក​លឿង​ឡើងទៅ​ភ្នំពេញ​មកដល់​ចំនុចកើតហេតុ​រថយន្ត​បាន​បុក​លើ​ម៉ូតូ​បណ្ដាលអោយ​របួស​អ្នក​ជីះ​ម៉ូតូ​ទាំង២ធ្ងន់​នៅ​កន្លែងកើតហេតុ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​មន្ទី​ពេទ្យ​ភ្នំពេញ។ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​ចំពោះ​ករណីនេះ​បណ្ដាលមកពី រថយន្ត​បង្ក​បើកបរ​ធ្វេសប្រហែស​មិន​ប្រកាន់​សិទ្ធិ​អ​ថិ​ភាព​ផ្លូវ​បង្កអោយមាន​របួស​ដល់​អ្នកដទៃ។ ចំណែក​រថយន្ត​បង្ក​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ និង​អ្នករងគ្រោះ​យកទៅ​ព្យាបាល៕

17156089_1841848692755954_7398771272303891289_n 17156141_1841848709422619_7242217907203643051_n 17201334_1841848722755951_9085037154690163795_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya