ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខ្លាំង​អី ស្រី​ប៉ះ​ស្រី​វាយ​គ្នា ដើម្បី​ដណ្តើម​យកប្តី

ខ្លាំង​អី ស្រី​ប៉ះ​ស្រី​វាយ​គ្នា ដើម្បី​ដណ្តើម​យកប្តី

ភ្នំពេញ ៖ នៅ​ថ្ងៃទី៦ មីនា ឆ្នាំ២០១៧ នាង​បាន​បន្ត​ទៅកាន់​ប៉ុស្ដិ៍នគរបាល​សុំ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ដោះ ស្រាយ​ជូន​នាង​ឲ្យ​បាន​ឆាប់ ។ ដោយ​ស្ត្រី​ដែល​ប្តី​ធ្វើ​ហិង្សា​ឱ្យ​ផ្តិតមេដៃ​លែងលះ​រូបនោះ​ឈ្មោះ ងឹ​ម សុខ​គា អាយុ២៨ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ស្រុកកំណើត​នៅ ក្នុងភូមិ​លាង​ស្រាយ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ស្នាក់នៅ​ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បុរស​ជា​ប្ដី​ឈ្មោះ ម៉​ង់ គា អាយុ២៨ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប​ស្នាក់នៅ​ជាមួយគ្នា ។

នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ទៅកាន់​ប៉ុស្ដិ៍នគរបាល​ចោមចៅ​សុំ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការដោះស្រាយ​ជូន​នាង​ឲ្យ​បាន​ឆាប់ ដោយ​នាង​បាន​អះអាងថា ត្រូវបាន​ប្ដី​ក្បត់ចិត្ត​ចុះចោល​ទៅ​មាន​ស្រី​ថ្មី ហើយ​បាន​ប្រើ​ហិង្សា​វាយ​ធ្វើបាប​បង្ខំ​ឲ្យ​នាង​ផ្ដិតមេដៃ​លែងលះគ្នា​រាល់ថ្ងៃ​ថែមទៀត ដើម្បី​បាន​ទៅ​រៀបការ​ជាមួយ​ស្រី​ថ្មី​នោះ ។ ប៉ុន្តែ​នាង​មិន​ព្រម​លែង​ហើយ​អ្វីដែល​នាង​ទទួលរង​ការឈឺចាប់​លើសលប់ បំផុត​នោះ​គឺ​ខឹង​នាង​មិន​ព្រម​លែង ស្រាប់តែ​ប្ដី​បាន​ដឹក​ស្រី​ស្នេហ៍​របស់ខ្លួន​ឲ្យ​ទៅរក​រឿង​វាយ​ធ្វើបាប​នាង​ដល់ផ្ទះ​ទៀតផង ។

 

ស្ត្រី​ដែល​ប្តី​ប្រើ​ហិង្សា​សុំ​លែងលះ​បាន​និយាយថា នាង​បាន​រៀបការ​ជាមួយ​បុរស​ជា​ប្ដី​នោះ​ច្រើន​ឆ្នាំ​មកហើយ និង​បានកូន​ប្រុស​ម្នាក់​ហើយ​នាង​ធ្វើជា​កម្មការិនី​រោងចក្រ​កាត់ដេរ ចំណែក​ប្ដី​ជា​អ្នករត់ម៉ូតូឌុប ហើយ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​លោក​ប្ដី​បាន​ចុះចោល​រូបនាង និង​កូន​ទៅ​មាន​ស្រី​ថ្មី​ទៀត​ដោយ​គ្មាន​អាល័យ ។ មិនតែប៉ុណ្ណោះ​ចាប់​តាំងតែ​ពី​ពេល​មាន​ស្រី​ថ្មី​មក​លោក​ប្ដី​តែងតែ​រករឿង​ប្រើ​ហិង្សា និង​បង្ខំ​ឲ្យ​នាង​ផ្ដិតមេដៃ​លែងលះគ្នា​ដើម្បី​បាន​ទៅ​រៀបការ​ជាមួយ​ស្រី​ថ្មី​នោះ​ពេញមុខ​ពេញមាត់​ថែមទៀត ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ ទើប​ប្តី​ដឹក​ស្រី​ថ្មី​ឲ្យ​ទៅរក​រឿង​វាយ​នាង​ដល់​បន្ទប់​ផ្ទះជួល​តែម្ដង ។

ដោយសារតែ​បែបនេះ​ទើប​នាង​អត់​ទ្រាំលែងបាន​ហើយក៏​បាន​ទៅ​ដាក់ពាក្យ បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ជួយ​អន្តរា​គម​ន៏ ព្រោះ​នាង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ហើយក៏​ចង​និយាយ​គ្នា​ឲ្យ​បានដឹង​ច្បាស់​ផងដែរ ។ ប៉ុន្តែ​ក្រោយពេល​ទទួល​ពាក្យបណ្ដឹង​នាង​ហើយ​នគរបាល​បានធ្វើ​លិខិតអញ្ជើញ​ដើម្បី​ឲ្យ​ប្ដី និង​ស្រី​ស្នេ​ហ៏​ដែល​ប្រើ​ហិង្សា​លើ​រូបនាង​នោះ​ចូលខ្លួន​ដោះស្រាយ​គ្នា​បែរជា​ប្តី​មិន​ហ៊ាន​ចូលខ្លួន​ទៅ​ឡើយ ហើយ​ចេះតែ​ទៅរក​រឿង​នាង​ជា​បន្តបន្ទាប់ គួរ​ឲ្យ​ខ្លាច​ខ្លាំងណាស់​ទើប​ពេលនេះ​នាង​ធ្វើដំណើរ​ទៅកាន់​ប៉ុស្ដិ៍នគរបាល​សុំ​ឲ្យ​ព​ន្លឿ​ន​ការដោះស្រាយ​ថែមទៀត ៕

c17c41a6-9070-49c3-865e-8d217b88014b f1c4a297-378f-4e28-a58e-388f4a6f593c Untitled-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya