ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់ និង​បុរស​ម្នាក់​របួសស្រាល

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់ និង​បុរស​ម្នាក់​របួសស្រាល

ភ្នំពេញ៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១និង៥០នាទី​រសៀល ថ្ងៃទី៧ ខែមីនា ឆ្នា២០១៧ នៅ​ចំណុច​មុខ​ធនាគារ​តៃវ៉ាន់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រី​វយ​ប្រហែល៥០ឆ្នាំ​ម្នាក់ បាន​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាមៗ និង​បុរស​ម្នាក់ទៀត​របួសស្រាល ខណៈ​ពួក​គា​ត់ះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង​បើក​ឆ្លងផ្លូវ​ជ្រុល​បុក ហើយ​បើក​ចូលក្នុង​ធានា​គារ​តៃវ៉ាន់​បាត់ ។

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BK 3398 មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ដឹក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុងទិសដៅ​ពី​លិចទៅ​កើ​តខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​តា​កូ​ម៉ា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2X 8126 ធ្វើដំណើរ​បញ្ច្រាស់​គ្នា​ហើយ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូលទៅក្នុង​ធានា​គារ​តៃវ៉ាន់​ក​ជ្រុល​បុក​ម៉ូតូ​បណ្តាលអោយ​ស្ត្រី​អ្នក​អង្គុយ​ខាងក្រោយ​រងរបួស​ធ្ងន់​ចំណែក​តៃកុង​ម៉ូតូ​រងរបួស​ស្រាល។ ក្រោយមក​រថយន្ត​បង្ក​បាន​បើកចូលទៅ​ខាងក្នុង​ហើយ​ចត​រថយន្ត​ចោល​ម្ចាស់​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់៕

image1-10 image2-7 image3-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya