ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹកឈើ​យកមក​ដាំ​នៅ​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន បុក​បង្កៃ​ដៃ​ស្ពាន ធ្លាក់​លូទឹកស្អុយ

ឡាន​ដឹកឈើ​យកមក​ដាំ​នៅ​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន បុក​បង្កៃ​ដៃ​ស្ពាន ធ្លាក់​លូទឹកស្អុយ

(ភ្នំពេញ)៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង ១១និង៣០នាទី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅតាម​ប​ណ្តោ​ផ្លូវ១០៥ កែង ផ្លូវ៤៧៤ ខាងក្រោយ​ហាង​ខារ៉ាអូខេ THE WORLD សង្កាត់​បឹង ត្របែក​ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

យុវជន វិបុល ជា​អ្នកបើករថយន្ត បាន​និយាយថា ខ្លួនគេ​បាន​បើករថយន្ត​ដឹក​កូនឈើ យកមក​ដាំ​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​ខណៈដែល គេ​បើក​ថយក្រោយ​ដើម្បី​បត់​ក្បាល​ចូលទៅ ខាងក្នុង​ហាង ខារ៉ាអូខេ​តែ ចាប់​ហ្វាំ​ង​មិន​ស៊ី ក៏​ជ្រុល​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន បណ្តាល​ឲ្យ​ធ្លាក់ទឹក​តែម្តង។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស្ទួ​ច ដឹក​កូនឈើ​នេះ បាន​បើក​តាម​បណ្តោយ​ផ្លូវ៤៧៤ពី​កើ​តទៅ​លិច លុះដល់​ចំណុច កែង​ផ្លូវ១០៥ លូទឹកស្អុយ​រថយន្ត​បាន​បត់​ទៅ​ស្តាំ​ដៃ ដើម្បី​បើកចូលទៅ​ក្នុង​បរិវេណ​ហាង​ខារ៉ាអូខេ THE WORLD យកទៅដាក់​នៅក្នុង​ហាង កាហ្វេ អា​ម៉ា​ហ្សូ​ន​ក្បែរ​នោះ ដែល​កំពុង​សាងសង់។ ពេលនោះ​មាន​រថយន្ត​មួយគ្រឿង​បាន​ឆ្លងទៅ​ផុត បន្ទាប់មក​រថយន្តរ​បស់​ខ្លួន ដែល​កំពុងបើក​ពីក្រោយ បាន​ថយក្រោយ​បត់​ក្បាល​ចូល ដើម្បី​ឆ្លងស្ពាន ខណៈនោះ​មិនដឹង​ហេតុអ្វី រថយន្ត​បាន​ស្ទុះ​ទៅមុន​ទាំង​កំរោល​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន  បណ្តាល​ឲ្យ​ធ្លាក់ទឹក ចំ​តិច​គូថ​ឡើងលើ​ផឹកទឹក​ស្អុយ ចំណែក​អ្នក បើកបរ​បាន​ស្ទុះស្ទៀរ​បើកទ្វា​រថយន្ត​ហែល​ឡើងគោក ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​រងរបួស​នោះទេ ៕

fn-2017-03-07-15-18-05-1 fn-2017-03-07-15-18-06-2 fn-2017-03-07-15-18-06-4 fn-2017-03-07-15-18-06-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya