ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ហ៊ាន​លួច ហ៊ាន​ខ្នោះ កុំ​តែ​ស្រែក​ទាន់ កុំ​អី…

ហ៊ាន​លួច ហ៊ាន​ខ្នោះ កុំ​តែ​ស្រែក​ទាន់ កុំ​អី…

ភ្នំពេញ ៖ កាលពី​ម៉ោង៨ព្រឹក​ថ្ងៃទី៧ មីនា ឆ្នាំ២០១៧ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក SUZUKI VIVA មួយគ្រឿង​នៅក្នុង​ការដ្ឋាន​សំណង់​ក្រុម១៩ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​រូបនោះ​ឈ្មោះ ង្វៀង យ៉ាំង​យូ ភេទ​ប្រុស អាយុ៣៤ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​មិន​ពិតប្រាកដ ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ទេព ផល្លី ភេទ​ប្រុស អាយុ៤៣ឆ្នាំ ជាជាង​សំណង់​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​កន្លែងកើតហេតុ​ខាងលើ ។

នៅ​មុនពេល​កើតហេតុ​គាត់​បាន​ទុក​ម៉ូតូ​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ​មួយគ្រឿង​នៅក្នុង​ការដ្ឋាន​សំណង់​តាំងពីព្រឹក ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ចូលទៅ​ធ្វើ​សកម្មភាព​លួច​បណ្តើរ​ចេញ រួច​គាត់​ក៏បាន​ឃើញ​ទាន់​ស្រែកចោរៗហើយ​ស្ទុះ​ទៅ​ឃាត់ខ្លួន​បាន​រួច​ប្រគល់ឱ្យ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ។ ចំណែក​ជនសង្ស័យ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាមច្បាប់ ៕20d49a83-df35-4b10-8698-f8e83aa9eff7 78fdd423-06ec-4a81-9532-057e71e46ed8 c8f90bde-d194-487d-aeeb-970f796feb3d

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya