ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ខ្លាំង​ប៉ះ​ខ្លាំង ខឹង​រាំ​ប៉ះ​អញ មានអី ខ្លាំង​ជាប់​លេខ 8 ខ្សោយ​ចូល​ពេទ្យ

ខ្លាំង​ប៉ះ​ខ្លាំង ខឹង​រាំ​ប៉ះ​អញ មានអី ខ្លាំង​ជាប់​លេខ 8 ខ្សោយ​ចូល​ពេទ្យ

ភ្នំពេញ ៖ ទោះបីជា​បែបណា​ឈាម​ស្រែក​ស្បែក​ហៅ​សកម្មភាព​យុវជន​នេះ​មិនអាច​លាក់បាំង​បានឡើយ​ទីបំផុត​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​កំណត់​បាន​មុខសញ្ញា​ជនដៃដល់ ។ សមត្ថកិច្ច​បាន​តាមរ​ក​និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន៥នាក់ ក្នុងនោះ​ជនសង្ស័យ​ចំនួន៣នាក់​ត្រូវ​ចាប់ខ្លួនបាន ខណៈពេលដែល​ពួកគេ​កំពុង​ស្ថិតនៅ​ជាមួយគ្នា​នៅតាម​ផ្លូវ​វ៉េងស្រេង ត្រង់ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កាលពី​វេលា​ម៉ោង៣ទៀបភ្លឺ​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ យុវជនឈាមរាវ​មួយក្រុម​មាន​គ្នា១៥នាក់​ប្រដាប់​ដោយ​ដាវ កាំបិត និង​ដំបង​បានធ្វើ​សកម្មភាព វាយ​និង​កាប់​ប្រហារ​ទៅលើ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​រងរបួស​ធ្ង់​ធ្ង​រដាច់​ដៃ​ម្ខាង នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់ចំណុច​មុខ​ក្លិប​ឌី​ស្កូ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់មក​ក្រុមយុវជន​ទាំងនោះ​បាននាំគ្នា​កាប់បំផ្លាញ​ម៉ូតូ​ជនរងគ្រោះ១គ្រឿង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ រួច​ទើប​នាំគ្នា​រត់គេចខ្លួន​ទៅ​បាត់អស់ ចំណែកឯ​យុវជន​រងគ្រោះ​បាន​ដេក​ដួល​នៅក្នុង​ថ្លុកឈាម និង​ត្រូវបាន​នគរបាល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ភ្លាមៗដែរ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ទី១-ឈ្មោះ យ៉ៅ យី អាយុ១៧ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ទី២-ឈ្មោះ រស់ រី​ម អាយុ១៧ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី៣-ឈ្មោះ កុយ កំសាន្ត អាយុ១៩ឆ្នាំ មុខរបរ​កម្មករ​លើ​ក​ការ៉ូ ស្នាក់នៅ​មិន​ពិតប្រាកដ ។ ទី៤-ឈ្មោះ ឌី ម៉ូ​លីន អាយុ២១ឆ្នាំ ស្មា​ក់នៅ​ផ្ទះជួល​នៅក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ទី៥-ឈ្មោះ ពិសិដ្ឋ ធារ៉ា អាយុ១៩ឆ្នាំ ជា​សិស្ស​ស្នាក់នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រីឯ​បក្សពួក១០នាក់​ទៀត​កំពុង​រត់គេចខ្លួន​នៅឡើយ ។

ដោយឡែក​យុវជន​រងគ្រោះ​ឈ្មោះ ចេ​ត ទ្រី អាយុ២១ឆ្នាំ រស់នៅក្នុង​ភូមិ​កក់ ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រងរបួស​ដាច់​ខ្នងដៃ​ខាងស្តាំ​ម្ខាង ។ តាម​ប្រភពពី​នគរបាល​បានឱ្យដឹងថា ហេតុ​ការ​ណ៏​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង៣ទៀបភ្លឺ​ឈានចូល​ថ្ងៃទី៥ មីនា នៅតាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ត្រង់ចំណុច​មុខ​បុរី​លឹម​ឈាង​ហាក់ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយនៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា​ចំនួន៩នាក់​ជិះ​ម៉ូតូ​ចំនួន៤គ្រឿង​បាននាំគ្នា​ទៅ​ផឹកស៊ី​រាំលេង​នៅក្នុង​ក្លិប​មួយកន្លែង ។ ពេល​ចូល​ទៅដល់​បាន​ជួប និង​ក្រុម​យុវជនឈាមរាវ​ខាងលើ​កំពុង​រាំ​នៅ​ទី​នោះដែរ​ដែលមាន​គ្នា​រហូតដល់​ទៅ១៥នាក់ ហើយ​ខណៈពេល​រាំ​ក្រុម​ទាំង​ពីរបាន​ប៉ះគ្នា​បន្តិចបន្តួច ដោយសារតែ​រាំ​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់ ទើប​បង្ក​ឲ្យ​មានទំនាស់​គ្នា​មួយ​ប្រាវ​នៅក្នុង​ក្លិប​នោះ ។

ក្រោយពេល​សប្បាយ​អស់ចិត្ត​ក្រុម​ជនរងគ្រោះ​បាននាំគ្នា​ជិះ​ម៉ូតូ​ចាកចេញ​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែ​ក្រុមយុវជន​ឈាមរាវ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​តាមរក​រឿង​វាយ និង​កាប់​ប្រហារ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ដា​ច់​ដៃ​ម្ខាង ចំណែក​គ្នា​របស់​ជនរងគ្រោះ​បាននាំគ្នា​រត់ចោល​គ្នា​ហើយក៏​ត្រូវ​ជនដៃដល់​កាប់​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ១២៥ បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងស្រុង ។ បន្ទាប់មក​យុវជនឈាមរាវ​ទាំងនោះ​បាននាំគ្នា​រត់គេច​ខ្លួន​ទៅ​បាត់ស្រមោល​ហើយ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ៕

4c5f563e-b338-4f38-a152-c7835e37e1d7 11572b4a-1102-4caf-9256-e7cc87c35778 f3b172ac-a3e9-46b2-816d-77cde3cf37a2 fdaf8ef1-df0f-441b-9f3f-044f5ea9d5be

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya