ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស២នាក់​មេខ្យល់ ដែល​ដឹកនាំ​គេ​ទៅ​ចាប់ដី​រដ្ឋ​ដោយ​ខុសច្បាប់

បុរស២នាក់​មេខ្យល់ ដែល​ដឹកនាំ​គេ​ទៅ​ចាប់ដី​រដ្ឋ​ដោយ​ខុសច្បាប់

ត្បូងឃ្មុំ ៖ នៅ​រសៀល ថ្ងៃទី៥ មីនា និង​ព្រឹក​ថ្ងៃទី៦ មីនា ២០១៧ ប្រជាពលរដ្ឋ​មកពី​ចំនួន៧ភូមិ ដែល​បាន​ចូលមក​ចាប់ដី​ក្នុង​តំបន់​ឡូត៍​កៅស៊ូ​លេខ 4.16ABCD , 4.17ABCD និង​តាម​បណ្តា​ឡូត៍ផ្សេងៗទៀត​ដោយ​ខុសច្បាប់​លើ​ផ្ទៃដី​ជាង៥០០ហិកតា ក្នុង​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ។ ថែមទាំង​បាន​សាងសង់​រោង​មាន​រហូតដល់​ទៅជិត១០០០រោង ខ្លះ​មាន​ថែមទាំង​បាន​ប្រក់​ដំបូល​ស័ង្កសី​ទៀត។ មូលហេតុ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញថា មាន​មេខ្យល់​ជា​អ្នក​បំផុសបំផុល​នាំគ្នា​ទៅ​ចាប់ដី​មាន​ចំនួន៦នាក់ ក្នុងនោះ​មាន២នាក់​ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ខេត្តហើយ។

ចាប់តាំងពី​ថ្ងៃទី២០ មករា ២០១៧ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា៣០០គ្រួសារ មកពី​តាម​បណ្តា​ភូមិ​ក្នុងនោះ​ដូចជា​ភូមិ​ធ្នង់ ភូមិ​ទួល​ថ្មី ភូមិ​ក្បាល​អូរ ភូមិ​ទេពនិម្មិត ភូមិ​វាល​ឃ្មុំ ភូមិ​វាល​ទឹក​ចេញ និង​ភូមិ​ទំនប់​សែន​ជ័យ បាននាំគ្នា​មក​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ លើដី​ឡូត៍​ខាងលើ ដែលជា​ចំណែក​មួយ​នៃ​ដី​អ​វិនិយោគ​របស់​ក្រុមហ៊ុន​សុភ​ក្តិ​នី​កា អ៊ិន​វេស​មេន​គ្រុប ខូ​អិ​ល​ធី​ឌី ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដាំ​ដំណាំ​កៅស៊ូ និង​ដំណាំផ្សេងៗទៀត។

បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះទៅ​ណែនាំ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ដែល​នាំគ្នា​មក​ចាប់ដី ក្នុង​គោលបំណង​យក​ធ្វើជា​កម្មសិទ្ធិ គ្រា​ដែល​ដើម​កៅស៊ូ​បាន​កាប់​ចោល​លើ​ផ្ទៃដី​ជាង៥០០ហិកតា​នោះ។ ដោយឡែក​អាជ្ញាធរ​ក៏ដូចជា​ស្ថាប័ន​ជំនាញ បាន​ចុះ​ពន្យល់​ប្រាប់​ដោយ​សន្តិវិធី​ឲ្យ​ប្រជាពលរដ្ឋ ចាកចេញ​ពី​ដី​របស់​ក្រុមហ៊ុន​យ៉ាងណាក្តី តែ​ពួកគាត់​មិន​ព្រមស្តាប់​នោះ មាន​គ្រាមួយ​ដែល​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​បានមក​ឈូសឆាយដី  ត្រូវបាន​មេខ្យល់​បាន​ឡើងទៅ​ចាប់​ដកយក​សោ​ពន្លត់​ម៉ាស៊ីន និង​ថែមទាំង​បាន​ជេរ​នូវ​ពាក្យ​ចំអាស់ចំអូង​ថែមទៀត។

ក្នុងពេលនោះ​សមត្ថកិច្ច​បាន​ថត​ពី​សកម្មភាព​បាន និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ក្រោយមក បានចេញ​ដីកា​កោះហៅ​មាន​ចំនួន៦នាក់ រស់​នៅតាម​បណ្តា​ភូមិ​នានា​ក្នុង​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ។ សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយមក​ក៏មាន​ប្រជាពលរដ្ឋ​ឈ្មោះ ថោង មុនី  ភេទ​ប្រុស ត្រូវបាន​ចូលទៅ​បំភ្លឺ​មុនគេ និង​បាន​វិល​ត្រលប់មក​ផ្ទះ​វិញ។

ចំណែកអ្នកផ្សេងៗទៀត ដែលមាន​ចំនួន៥នាក់ នៅពេល​ដែលមាន​ដីកា​កោះហៅ​នោះ មិនបាន​ចូលទៅ​បំភ្លឺ​ឡើយ ម្ដង​ជា​ពីរដង​ហើយ រហូតដល់​ទៅលើ​ក​ទី៣ក៏​បានចេញ​ដីកានាំខ្លួន​តែម្តង​រួ​មាន ១-ឈ្មោះ អែម  ថុ​ន ភេទ​ប្រុស អាយុ៣៩ឆ្នាំ នៅ​ភូមិ​ធ្នង់ ឃុំ​គរ ត្រូវបាន​នាំខ្លួន​នៅ​រសៀល​ថ្ងៃទី៥ មីនា ២០១៧ និង​ឈ្មោះ សុជ លី ភេទ​ប្រុស អាយុ៦១ឆ្នាំ នៅ​ភូម​ទំនប់​សែន​ជ័យ ឃុំ​គរ ត្រូវបាន​នាំខ្លួន​នៅ​ព្រឹក​ថ្ងៃទី៦ មីនា ២០១៧ បញ្ជូនទៅ​ដាក់​ពន្ធ​នា​ខេត្ត​ជា​មេខ្យល់​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​ចាប់ដី​រដ្ឋ​ដោយ​ខុសច្បាប់៕20b548a0-a62e-42ab-862c-4d0fde10f652 62b28881-0136-46e0-9e90-3d9cf69af862 122b9c8f-7c65-4c59-b5fb-2eacf44ba04d

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya