ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » អា​ប្តី​ទឹកកក ចិត្ត​ព្រៃផ្សៃ​កាប់​ប្រពន្ធ​ឡើងរ​យាស់​ក្បាល ឃុំ​ក្នុង​បន្ទប់​ពេញ​មួយ​យប់ នាង​ទ្រាំង​មិនបាន​រត់​ទៅប្ដឹង​ប៉ូលិស

អា​ប្តី​ទឹកកក ចិត្ត​ព្រៃផ្សៃ​កាប់​ប្រពន្ធ​ឡើងរ​យាស់​ក្បាល ឃុំ​ក្នុង​បន្ទប់​ពេញ​មួយ​យប់ នាង​ទ្រាំង​មិនបាន​រត់​ទៅប្ដឹង​ប៉ូលិស

(ភ្នំពេញ)៖ នារី​រងគ្រោះ​បាន​រៀបរាប់ថា អំពើហិង្សា​ដែល​ប្ដី​ចិត្ត​ព្រៃផ្សៃ​ធ្វើ​មកលើ​ខ្លួន​នាង​បែបនេះ ដោយសារ​ភ្លើង​ប្រច័ណ្ឌ​លើ​នាង និង​ចោទថា​នាង​ជា​ប្រពន្ធ​ថា លួច​មាន​សា​ហាយ​ស្មន់ ហើយ​ឃុំឃាំង​នាង​ក្នុង​បន្ទប់​ទៀតផង ទាំង​ដែល​នាង​មិន​អ្វី​សោះ។

នៅ​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នារី​រង​គ្រោះជា​ប្រពន្ធ បាន​សុំ​យក​សោ​បន្ទប់​ចេញមកក្រៅ ដោយ​ប្រាប់​ប្ដី​ថា ទៅ​បើក​លុយ ទើប​នាង​មានឱកាសរ​ត់ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​ក្បាល ដែល​ប្ដី​នាង​បាន​វាយ​ធ្វើបាប​លើ​នាង រហូតមកដល់​ម៉ោង៥ល្ងាច ថ្ងៃ​ដដែល​នេះ ទើប​នាង​ដាច់ចិត្ត​រត់​ទៅប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ ដើម្បី​សុំ​ការអន្តរាគមន៍​តែម្ដង។

នារី​រងគ្រោះ​វ័យក្មេង​ម្នាក់ បាន​រត់​ទៅប្តឹង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ទាំង​ក្បាល​ប៉ង់​ស្មង់ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ក្រោយ​រត់​ផុតពី​កំណា​ប់​ដៃ​ប្តី​ចិត្ត​អប្រិយ ដែល​បាន​វាយ​ធ្វើបាប​លើ​នាង ហើយ​ឃុំឃាំង​នាង​ពេញ​មួយ​យប់ ក្នុង​បន្ទប់​ជួល​មួយ នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ថែមទៀត។

នារី​រងគ្រោះ​មានឈ្មោះ ស៊ុន មករា អាយុ១៨ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​អណ្តូង​ប្រាំង ឃុំ​គង់​ពិសី ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ ចំណែក​ប្តី​ចិត្ត​តិរច្ឆាន​នោះ មានឈ្មោះ ពៅ យូ​រិម អាយុ២៦ឆ្នាំ មាន​ស្រុកកំណើត​នៅ​ក្រុងព្រះសីហនុ។

នារី​រងគ្រោះ​បាន​បន្តថា រូបនាង និង​ប្តី បាន​រៀបការ​ជាមួយគ្នា អស់​រយៈពេល២ឆ្នាំ មកហើយ មានកូន​ស្រី​ម្នាក់ ទើបតែ​បាន១ខួប។ ជា​រៀងរាលថ្ងៃ ប្តី​របស់​នាង​តែងតែ​រករឿង​មិន​ឈប់ ដោយ​ចោទថា នាង​ចេញទៅ​ធ្វើការ​លួចលាក់​មាន​សា​ហាយ​ស្មន់ ជាមួយ​អ្នកធ្វើការ ទាំង​រូបនាង​មិនដឹង​ខ្លួន​សោះ។ នៅ​ល្ងាច​ថ្ងៃទី៥ ខែមីនា នាង​បាន​ទៅលេង​មិត្ត​ភ័​ក្ត​នៅ​ជិត​ផ្សារ​ទួល​ពង្រ លុះ​ម៉ោង៨យប់ នាង​ក៏​ឲ្យ​មិត្ត​ភ័​ក្ត​ជូន​នាង​ទៅ​បន្ទប់​វិញ តែ​ទៅដល់​ពាក់​កណ្តាលផ្លូវ ក៏​ជួបនឹង​ប្តី​របស់​នាង នាង​ក៏​ឲ្យ​មិត្ត​ភ័​ក្ត​នាង​ទៅវិញ ហើយ​នាង​បាន​ជិះ​ម៉ូតូ​ទៅ​បន្ទប់​វិញ ជាមួយ​ប្តី​នាង​តែម្ដង។
បន្ទាប់ពី​ទៅដល់​បន្ទប់​ភ្លាម ស្រាប់តែ​ប្តី​នាង ចាក់សោ​បន្ទប់ ហើយ​យក​កាំបិត​កាប់​ក្បាល​របស់​នាង បណ្តាល​ឲ្យ​បែក​ហូរឈាម​ស្រោច​ខ្លួន និង​គម្រាម​មិន​ឲ្យ​ស្រែ​កទៀត។ នាង​បាន​សុំ​ចេញ​មន្ទី​ពេទ្យ​ព្យាបាល​របួស​ដែរ តែ​ប្តី​នាង​មិន​ឲ្យ​ចេញទៅ​ឡើយ ដោយ​ចាក់សោ​ឃុំឃាំង​នៅ​ខាងក្នុង​បន្ទប់ អស់​ពេញ​មួយ​យប់ ៕

fn-2017-03-06-11-21-47-0 fn-2017-03-06-11-21-48-1 fn-2017-03-06-11-21-48-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya