ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » បង្ក្រាប​ទូក​ដឹកឈើ​​ប្រណីត​១​គ្រឿង​ក្នុង​ចំណោម​៣​គ្រឿង​ ​

បង្ក្រាប​ទូក​ដឹកឈើ​​ប្រណីត​១​គ្រឿង​ក្នុង​ចំណោម​៣​គ្រឿង​ ​

ក្រចេះ ៖​កាលពី​ថ្ងៃទី​១០ តុលា នៅក្នុង​ព្រែក​ឆ្លូង ក្នុង​ឃុំ​ឆ្លូង ស្រុក ឆ្លូង ខេត្ដ​ក្រចេះ ។ ទូក​ដឹកឈើ​ប្រណីត​មួយគ្រឿង​ក្នុងចំណោម​៣​គ្រឿង​ដែលមាន លួច​ផ្ទុក​ឈើ​ប្រណីត​ចំនួន​២៦​ដុំ ជាង​៤ ម៉ែត្រគូប​ដែល​សុទ្ធសឹង​ជា​ប្រភេទ​ឈើ ប្រណីត​ធ្នង់​ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​បង្ក្រាបបាន ។​
​នាយរង ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល លោក ថា រឹទ្ធ បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី ១០ ខែតុលា​ថា ឈើ​ប្រណីត​ដែល​សមត្ថ កិច្ច​បាន​ចាប់​រឹបអូស​ត្រូវ​កម្លាំង​សមត្ថ កិច្ច​ស្ទូច​មក​រក្សាទុក​នៅ​សង្កាត់​រដ្ឋ បាល​ព្រៃឈើ​ឆ្លូង​ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​បន្ដ ។ លោក​នាយរង​ផ្នែក បានឱ្យដឹងថា ឈើ​ទាំងនេះ​គឺ​សុទ្ធសឹង ជា​ឈើ​ប្រណីត​ធ្នង់​និង
​មាន​ចំនួន​២៦ កំណាត់ ស្មើ​ជាង​៤​ម៉ែត្រគូប ។​
​ទោះបីជា យ៉ាងណា​នៅក្នុង​សកម្មភាព​នៃ​ការចាប់​ទូក​ឈើ​ល្មើសច្បាប់​របស់ ឈ្មួញ​ទុច្ចរិត​ដែល​ធ្វើឡើង​ដោយ​មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង និង​ផ្នែក​រដ្ឋ បាល​ព្រៃឈើ​ស្នួល​គឺ​សមត្ថកិច្ច​ពុំមាន ឃាត់ខ្លួន​ជនណាម្នាក់​នៅក្នុង​ជំនួញ​ឈើ ខុសច្បាប់​នេះ​ទេ​បើទោះបីជា​គេ​ដឹងថា ឈើ​ប្រណីត​ខុសច្បាប់​ទាំងនេះ​ត្រូវបាន គេ​ស្គាល់​ម្ចាស់​យ៉ាងណាក៏ដោយ​ក៏​សមត្ថ កិច្ច​ទាំងនោះ​មិនបាន​ឃាត់ខ្លួន​ដែរ​គឺ​បានត្រឹមតែ​កសាង​សំណុំរឿង​មក ថ្នាក់លើ​ដោយ​ដាក់ថា​ជា​អញ្ញាតជន​តែប៉ុណ្ណោះ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya