ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ខ្យល់គរ​ស្លាប់​ គួរ​ឲ្យ​រន្ធត់

បុរស​ម្នាក់ ខ្យល់គរ​ស្លាប់​ គួរ​ឲ្យ​រន្ធត់

 ភ្នំពេញ ៖ ហេតុការណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង១២ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុង​ប្រឡាយ ទឹក​ស្ថិតនៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ម្នាក់​បាន​ពី​ចេញពីផ្ទះ​ទៅ​ដក​ក្រអៅឈូក​លក់​ជាមួយ ប្រពន្ធ ហើយ​ពេលទៅដល់​ពួកគាត់​បាន​ដើរ​ដក​បែក​គ្នា លុះ​ក្រោយមក បន្ទាប់ពី​បាត់​បុរស​ជា​ប្ដី ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រែកហៅ ប៉ុន្តែ​មិន​បានឮ​សំឡេង​ឆ្លើយ​នោះទេ ទើប​គាត់​ឈប់​ដក និង​បាន​ឡើងគោក តាម​ទៅរក​នៅ​កន្លែង​ដែល​ប្ដី​គាត់​ដក​ក្រអៅឈូក​នោះ តែ​នៅតែ​មិនឃើញ​ទៀត គាត់​បាន​តាមរក​រយៈ​ពេល​ប្រមាណ​ជាង១ម៉ោង​ក្រោយមក ទើបបាន​ប្រទះឃើញ​ប្ដី​ស្លាប់​នៅក្នុង​ទឹក​បឹង​បាត់​គួរ​ឲ្យ​រន្ធត់ចិត្ត​ក្រៃលែង ។

បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ អ៊ុំ ផល្លា អាយុ៤៧ឆ្នាំ មុខរបរ​ដើរ​ដក​ក្រអៅឈូក​លក់ ស្នាក់នៅ​ផ្ទះជួល ម្ដុំ​ផ្សារ​ទួល​ពង្រ ស្ថិតនៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ប្រព​ន្ឋ​ជនរងគ្រោះ​មានឈ្មោះ ចាន់ មុំ អាយុ៥៣ឆ្នាំ ស្នាក់នៅ​ជាមួយ​ប្ដី​រងគ្រោះ និង​មានកូន​ប្រុស​ម្នា​ក់មាន​អាយុ១៧ឆ្នាំ ។

នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ​រួមជាមួយ​ប្រពន្ធ បាននាំគ្នា​ចាក់​ចេញពីផ្ទះ​ទៅ​កន្លែងកើតហេតុ​ខាងលើ ដើម្បី​ដក​ក្រអៅឈូក​លក់ ព្រោះនេះ គឺជា​មុខរបរ​ប្រចាំថ្ងៃ​របស់​ពួកគាត់ លុះ​ពេលទៅដល់ ពួកគាត់​បាន​ដើរ​ដក​បែក​គ្នា ដោយ​ប្រពន្ធ​ដក​កន្លែង​ផ្សេង ចំណែក​ប្ដី​ដក​នៅ​កន្លែង​ផ្សេង។ រហូតដល់​វេលា​ម៉ោងជាង១០ព្រឹក ថ្ងៃ​ដដែល​នោះ បន្ទាប់ពី​បាត់មាត់​ប្ដី ប្រពន្ធ​បាន​ស្រែកហៅ​ប៉ុន្តែ មិន​បានឮ​ឆ្លើយ នោះឡើយ ទើប​ប្រពន្ធ​ឈប់​ដក និង​បាន​ឡើងលើ​គោក​តាម​ទៅរក​ប្ដី នៅ​កន្លែង​ដែល​គាត់​ដក​ក្រអៅឈូក​នោះ តែ​ពេលទៅដល់​រក​មិនឃើញ​ទៀត។ ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​តាមរក អស់​រយៈពេល​ជាង១ម៉ោង រហូតដល់​ម៉ោង១២ថ្ងៃត្រង់ ទើប​ប្រទះឃើញ​ប្ដី​ស្លាប់​នៅក្នុង​ទឹក​បឹង​បាត់ទៅហើយ និង​ប្ដឹង​ឲ្យ​នគរបាល​ទៅពិនិត្យ​មើល ហើយ​នគរ​បា​កល​បាន​ពិនិត្យឃើញថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​ធ្លាក់ទឹក​ស្លាប់ ៕

media-2-1-1 media-2-3-1 media-2-4-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya