ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » យុវជន២នាក់ ត្រូវ​មន្ត្រី​អភិរក្ស​ពន្ធនាគារ​ឃាត់ខ្លួន ខណៈ​ជន​ទាំង២នាក់ បាន​បង្កប់​រណា​អារ​ដែក នៅក្នុង​ស្បែកជើង ពេល​ចូលជួប​អ្នកទោស

យុវជន២នាក់ ត្រូវ​មន្ត្រី​អភិរក្ស​ពន្ធនាគារ​ឃាត់ខ្លួន ខណៈ​ជន​ទាំង២នាក់ បាន​បង្កប់​រណា​អារ​ដែក នៅក្នុង​ស្បែកជើង ពេល​ចូលជួប​អ្នកទោស

ខេត្តរតនគិរី ៖ ជនសង្ស័យ​ទាំងពីរ​ត្រូវ​មន្ត្រី​ពន្ធ​ធនាគារ​បាន​ចាប់បញ្ជូន​កសាង​សំណុំរឿងភ្លាមៗ ក្រោយពី​គេ​បាន​សារភាព​ដោយ​ត្រង់ ។ យុវជន​ទាំងពីរ​នាក់​ត្រូវគេ​ចាប់ខ្លួន​នៅវេលា​ម៉ោង២និង៥១នាទី​ថ្ងៃទី៤ ខែ​មិនា​ដដែល​នោះ ។ ជនសង្ស័យ​មានឈ្មោះ​សូម ណាក់ ភេទ​ប្រុស អាយុ២១ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ ដុំ ផុន អាយុ២១ឆ្នាំ​ដូចគ្នា គេ​ទាំងពីរ​ជា​ជនជាតិ​ទំពួន និង​មាន​ទី​កំណើត​នៅ​ជាមួយគ្នា​ក្នុងភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី ។

យុវជន២នាក់ ត្រូវ​មន្ត្រី​អភិរក្ស​ពន្ធនាគារ ឃាត់ខ្លួន ខណៈ​ជន​ទាំងពីរ​នាក់ បាន​បង្កប់​រណា​អារ​ដែក នៅក្នុង​ស្បែកជើង ពេល​ចូលជួប​អ្នកទោស ហើយ​ប្តូរ​ស្បែកជើង អោយ​អ្នកទោស ដែល​ចេញមក​សាកសួរ​សុខទុក្ខ នៅ​ខាង​ក្រៅរបង​ពន្ធនាគារ។

ក្រោយពី​មន្ត្រី​ពន្ធនាគារ​ឆែក​ឃើញ​លាក់​ផ្លែ​រណា​អារ​ដែក​នៅក្នុង​ទ្រនាប់ជើង​ផ្ទាត់​ពណ៌​ស គេ​បាន​សារភាពថា បងស្រី​របស់គេ​ឈ្មោះ ពន់ ត្រូវជា​ប្រពន្ធ​ជនជាប់ចោទ​ឈ្មោះ សូម លូន (ជា​ពិរុទ្ធជន ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​គ្រឿងញៀន) បាន​ពឹង​អោយគេ​យក​ផ្លែ​រណា​អារ​ដែក​នោះ​អោយទៅ​ឈ្មោះ សូម លូន ហើយ​មន្ត្រី​ពន្ធនាគារ​មានការ​សង្ស័យ រួច​ចាប់​ឃាត់​ឆែក​រកឃើញ​តែម្តង នៅ​ប៉ុស្ដិ៍​ឆែកឆេរ​អីវ៉ាន់ ។

ពន្ធនាគារ​ភ្នំ​ស្វាយ​នៅក្នុង​ខេត្តរតនគិរី​នេះ គឺ​ធ្លាប់មាន​អ្នក​ជាប់ឃុំ​រត់គេចខ្លួន​រួច​ប៉ុន្មាន​នាក់​កន្លងមកហើយ ដោយសារតែ​ចំរឹង​បង្អួច​ត្រូវគេ​លួច​កាត់​អោយមាន​ប្រហោង ។ មកដល់នឹង​ពេលនេះ អ្នក​ដែល​បានគេច​ខ្លួន​ចេញពី​ពន្ធនាគារ​នោះ នៅ​មិនទាន់​ដឹងថា ត្រូវគេ​ចាប់​ប​ញ្ជូ​លម​ក​ក្នុង​ពន្ធនាគារ​វិញ​ហើយ​ឬ​នៅ​នោះទេ។

តើ​ស្ត្រី​ដែល​ត្រូវជា​ប្រពន្ធ​ពិរុទ្ធជន ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​ធនាគារ នឹង​ត្រូវគេ​ចាប់ខ្លួន​ដែរឬទេ? ពីព្រោះថា​តាម​ចម្លើយសារភាព​របស់​យុវជន​ដែល​បាន​ឃាត់ខ្លួន គឺ​ស្ត្រី​នោះបាន​ពឹង​អោយ​យុវជន​នោះ​យក​ផ្លែ​រណា​អារ​ដែក​អោយ​ជនជាប់ចោទ។

ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ លោក ទីន សុវណ្ណណី មិនអាច​ស្វែងរក​ការផ្តល់​ព័ត៌មាន​បន្ថែម​បានទេ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់លោក​ត្រូវបាន​បិទ នៅ​រសៀល​ថ្ងៃទី០៥ ខែ​មិនា​នេះ៕16f15279-dc98-471b-b312-703213ae6c2a 97e32e64-719b-4b79-9390-a9884f6e8927 133456e0-2ea1-4eb4-ab92-4c54c4265729

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya