ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ហេតុការណ៍​ម៉ូតូ២គ្រឿង​បុក​គ្នា បុរស​ម្នាក់​បាន​ស្លាប់ និង៣នាក់ របួសធ្ងន់

ហេតុការណ៍​ម៉ូតូ២គ្រឿង​បុក​គ្នា បុរស​ម្នាក់​បាន​ស្លាប់ និង៣នាក់ របួសធ្ងន់

បាត់ដំបង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គួរអោយ​រន្ធត់​បានកើត​ឡើងលើ​កំណាត់​ផ្លូវ​លេខ​៥៧B នៅវេលា​ម៉ោង18:15នាទី​ល្ងាច ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​កណ្តាល​ត្បូង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្កដោយ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម C125 សេរី​ឆ្នាំ២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1E0435 បើកបរ​ដោយ​ឈ្មោះ រឿន វ័យ ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ធ្មា ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​របួស​ធ្ងន់(បាក់​ស្មងជើង​ខាងស្តាំ)។ អ្នករួមដំណើរ​ឈ្មោះ ឡេ​ត ភេទ​ប្រុស អាយុ៣៧ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ដូចគ្នា រងរបួស​បាក់(ភ្លៅ​ឆ្វេង)។

ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​មC125ពណ៌​ខ្មៅ​សេរី​ឆ្នាំ2015 ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ1J8338 បើកបរ​ដោយ​ឈ្មោះ​សឿង ណា​វីន ភេទ​ប្រុស​អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​សឿ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង(ស្លាប់)។ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​បង្ក​ខាងលើ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចុះ​ណុ​ច​កើតហេតុ​ខាងលើ​បាន​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង​ក៍​ជ្រុល​ទៅបុក​ម៉ូតូ​ក្នុងទិសដៅ​ច្រាស់​គ្នា​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ម្នាក់​និង​របួសធ្ងន់៣នាក់​តែម្តង ៕

3d463b51-cf5f-4b68-86e1-ca313851a3d9 55ddd9e4-21ac-45b9-850b-8688fdf09cd0 03124daf-bcda-46c1-a29d-9c7f1972f21e c15656c6-a8aa-48d7-98de-7f9c91f1ee4a f36bf9c1-3eac-45dc-ae25-c39e3b3a3c0b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya